វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
-ត្រីកែសឆ្អើរ ពងត្រី
-ទឹកក្រូចឆ្មារ ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង ម្ទេស ខ្ទឹមស ខ្ទឹមក្រហម
-គ្រឿងសាតេបែបថៃ
-ម្ទេសឆ្អើរ ក្រៀម ជីររណារ ប៉េងប៉ោះ ផ្សិតចំបើង ទឹកដោះគោស្រស់
-អំបិល ស្ករស និងម្សៅស៊ុប។
វិធីធ្វើ៖
1-ដំបូងត្រូវយកត្រីឆ្អើរមកបេះឆ្អឹងចេញ។
2-ពងត្រូវត្រូវលាងទឹកឲ្យស្អាត។
3-ចាប់ផ្ដើមដាំទឹកឲ្យពុះ រួចដំគល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ទឹមក្រហម ខ្ទឹមស ដាក់ចូលក្នុងឆ្នាំងពេលទឹកកំពុងពុះ។
4-បន្ទាប់មកទៀតចាប់ផ្ដើមដាក់ត្រីឆ្អើរ និងពងត្រីចូល រួចសឹមបង់គ្រឿងសាតេ អំបិល ស្ករស ទឹកដោះគោស្រស់ និងម្សៅស៊ុប។
5-បន្ថែមផ្សិតចំបើង និងប៉េងប៉ោះ សឹមបិទភ្លើងចង្ក្រាន។
6-ចុងក្រោយត្រូវដាក់ទឹកក្រូចឆ្មារ បង់ស្លឹកជីររណា និងម្ទេសក្រៀមចូល នោះជាការស្រេច។