ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើ ជ្រក់ល្ហុង!

23-Feb-2019 11:19 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖ល្ហុង ២គីឡូក្រាម (ខ្ចី ឬ ស្រគាល)ការ៉ុត ២មើមត្រសក់ ២ផ្លែខ្ញី ១ខាំ (តាមចំនូលចិត្ត)ម្ទេស ១០ផ្លែ (តាមចំនូលចិត្ត)ស្ករស ២ខាំខ្ទឹមក្រហម ៦ដុំអំបិល ២ស្លាបព្រាបាយ + ១ស្លាបព្រាកាហ្វេទឹកខ្មេះ ឬ ទឹកក្រូចឆ្មា ១កូនចានចង្កិះកន្លះ+របៀបធ្វើ៖-ឈូសល្ហុង និងការ៉ុតជាសរសៃៗ តូចល្មម រួចយកទៅច្របាច់ជាមួយអំបិល ២ស្លាបព្រាបាយ ប្រហែល៣នាទី  សឹមលាងទឹកអោយស្អាត ពូតទឹកអោយស្ងួត។ហាន់ខ្ទឹមក្រហមជាចំនិតស្តើងៗ ខ្ញីហាន់ជាសរសៃៗ ម្ទេសហាន់ប្រឆិតៗតូច។-ត្រសក់កាត់ជាបី ឬ បួនកំណាត់ រួចយកទៅចិត្តជា៦ទៅ៨ចំនិត។លាយស្ករ អំបិល១ស្លាបព្រាកាហ្វេ ម្ទេស ខ្ទឹមស ខ្ញី ទឹកខ្មេះចូលគ្នាអោយសព្វ ដាក់ល្ហុង និងត្រសក់ចូលច្របាច់អោយសព្វជាការស្រេច។ជ្រក់នេះសម្រាប់ញាំជាមួយសាច់គោអាំង ឬស្លាបមាន់អាំង។ អាចញាំបានភ្លាមៗ ឬទុក ក្នុងទូរទឹកកក អាចទុកបានយូ។សម្រួលអត្ថបទដោយ៖ខ្ទឹមស