វិជ្ជាមេផ្ទះ
រូបភាព
បាយដំណើបសង់ខ្យាទុរេន គឺជាបង្អែមមួយមុខដែលគ្រាន់តែលឺឈ្មោះក៍ចង់ញាំដែរ ហើយក៏មានអ្នកចូលចិត្តញាំក៍ច្រើនផងដែរ ដូចច្នោះហើយទើបមង្គលការយើងខ្ញុំលើកយកពីវិធីធ្វើបង្អែមមួយ មុខនេះ មកជំរាបជូន និងបង្ហាញដល់ប្រិយមិត្តទាំងអស់គ្នា។
+គ្រឿងផ្សំ៖– អង្ករដំណើប ៥០០ ក្រាម– ខ្ទិះដូង ១ គីឡូ– ស្កសរ ៤០០ ក្រាម– ធូរេន ៤ – ៥ ក្លែប– ស្លឹកតយ ៥ – ៦ សន្លឹក– ម្សៅឆា ៣ ស្លាបព្រាបាយ– អំបិល ១ ស្លាបព្រាកាហ្វេ
+ វិធីធ្វើ៖
១.ជាការចាប់ផ្តើមអ្នកត្រូវលាងអង្ករដំណើបជាមុនសិន បន្ទាប់មកអ្នកយកសំភារៈចំហុយបាយយកមករៀបស្លឹកតយ(៤សន្លឹក) ដើម្បីក្រាលពីក្រោមអង្ករដំណើប។
២.ពេល ដែលរៀបស្លឹកតយរួចរាល់ហើយអ្នកក៍យកអង្ករដំណើបដែលអ្នកបានលាង ទុកនោះយកមកចាក់ពីលើរួចវាចឲ្យស្មើទើបរៀបចំដាក់ចំហុយ។
៣.អ្នកយកចានគោមតូចល្មមមួយយកមកដាក់ម្សៅឆារួចចាក់ខ្ទិះដូងចូលល្មមលិចម្សៅឆាហើយកូរឲ្យរលាយចូលគ្នា។
៤.អ្នកចាប់ផ្តើមរំងាស់ខ្ទិះដូង ដោយចាក់ខ្ទិះដូងនោះចូលទៅក្នុងឆ្នាំង បន្ទាប់មកក៍ដាក់អំបិល ១ ស្លាបព្រាកាហ្វេ, ស្កសរ ៤០០ ក្រាម រួចកូរវាសិនទើបបន្ថែមធូរេន ៥ ក្លែប និងស្លឹកតយ ២ សន្លឹក រួចហើយក៍បន្តរំងាស់ទៀតរហូតទាល់តែពុះក៍បន្ថែមម្សៅឆានិងខ្ទិះដូងដែលបានកូរឲ្យរលាយនោះចូលទៅក្នុងឆ្នាំងផងដែរ។
៥.ជាចុងក្រោយអ្នកត្រូវយកបាយដំណើបដែលអ្នកចំហុយឆ្អិនយកមកដួសដាក់ចានរូចចាក់ខ្ទិះដូងចូល(ខ្ទិះដើម) ហើយច្រចល់ ចូលគ្នាបន្ទាប់មកទៀតក៍ដួសខ្ទិះដូងនិងធូរេនដែលបានរំងាស់ជាមួយ គ្នាឆ្អិននោះដាក់ពីលើនោះវាជាការរូចរាល់។