ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើ លតស្វិត ឆ្ងាញ់!!

25-Feb-2019 08:41 AM

រូបភាព


ដោយ: Uddam

+ គ្រឿងផ្សំ៖- ម្សៅឆា- ទឹកស្អាត- ទឹកស៊ីរ៉ូ- ស្ករស- អំបិល- ខ្ទិះដូង+វិធីធ្វើ៖-ដាំទឹកអោយពុះ យកម្សៅឆា មួយកំប៉ុង ដាក់ចាន ចាក់ទឹកពុះចូល បីវែក ច្របល់ម្សៅអោយសព្វ
– ចាក់ទឹកស៊ីរ៉ូក្រហម មួយស្លាបព្រា ចូល កូរអោយសព្វ។ បើអត់ទឹកស៊ីរ៉ូទេ អាចច្របាច់គ្រាប់ទទឹម យកទឹកមកលាយនឹងម្សៅក៏បាន។ បើសិនមិនចង់ដាក់ពណ៌ ក៏បាន។– រោយម្សៅឆា ឆៅបន្ថែម ហើយច្របាច់សាច់ម្សៅ លាយបញ្ចូលគ្នា បន្តិចម្តងៗ ទាល់តែបានជាម្សៅ មួយដុំម៉ដ្ឋល្មួតចូលគ្នា បើជាប់ដៃ យកម្សៅឆាលាប ទាល់តែសាច់ម្សៅ ឈប់ជាប់ដៃ យកបន្ទះក្តារជ្រុញ លាបម្សៅឆា បបោសផាត់ពីលើតិចៗ បេះម្សៅមួយដុំ ដាក់លើក្តារជ្រុញ ហើយកិនអោយសំប៉ែត ជាបន្ទះស្តើងៗ យកម្សៅទៅបបោសនឹងកូនកាំបិត ហើយយកទៅកាត់ បន្ទះម្សៅ អោយទៅជាសរសៃ រោយម្សៅឆៅ លើសរសៃលត ហើយពង្រាយ សរសៃអោយ ដាច់ពីគ្នា។ -ដាំទឹកក្តៅមួយឆ្នាំងអោយពុះ ចាក់សរសៃលត ចូលក្នុងឆ្នាំង យកចង្កិះ កូរតិចៗ អោយលត ដាច់សរសៃពីគ្នា កុំអោយជាប់គ្នា ទុកអោយលតពុះ មួយស្របក់ នៅពេលសរសៃលត ចេញពណ៌ថ្លា ហើយអណ្តែត នៅលើផ្ទៃទឹក ខាងលើ សូមស្រង់ ដាក់លាងទឹកត្រជាក់។ នៅពេលស្រង់លត ដាក់ចាន សូមដាក់ទឹកកក ចូល ដើម្បីរក្សាលត កុំអោយជាប់គ្នា។ ដាំទឹកស្ករស ដាក់អំបិលចុងស្លាបព្រាសម្រួលអត្ថបទដោយ៖ខ្ទឹមស