វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំមាន៖-ពងទា -ស្លឹកក្រូចសើច3សន្លឹក ( លាងទឹកអោយស្អាត ) -គល់ស្លឹកគ្រៃ 3ដើម( លាងទឹកអោយស្អាត ដុំអោយទួកៗ យកទៅដុតឬអាំង)-ម្ទេសដៃនាង ឫ ម្ទេសខ្មាំង 5គ្រាប់ ( លាងទឹកអោយស្អាត យកទៅដុតឬអាំង)-ខ្ទឹមសរ ខ្ទឹមក្រហម 5កំពឹស ( បកសំបកអោយស្អាត យកទៅដុត ឬអាំង ក៏បាន )-រំដេង ( សិតសំបកចេញលាងទឹកអោយស្អាត ដុតឬ អាំងក៏បាន )-ម្ទេសប្លោកខៀវ របស់ខ្មែរ 5ផ្លែ ( លាងទឹកអោយស្អាតយកទៅដុត ឬអាំងក៏បាន )-ប្រហុកសាច់ ( ចិញ្ច្រាំអោយម៉ត់ខ្ចប់ យកទៅដុត ឬ អាំងក៏បាន )-ផ្សិតចំបើង( លាងទឹកអោយស្អាតពុះជាពីរដុំ )-ប៉េងប៉ោះ ( លាងទឹកអោយស្អាតពុះជាបួនដុំ )-ត្រប់ស្រួយ (លាងទឹកអោយពុះជាពីរ )-ម្ជួរ សណ្ដាន់ ក្រៀម ល្មមតាមចំណូលចិត្ត រស់ជាតិសម្លរ-ទឹកត្រី -ស្ករស-អំបិល-ប៊ីចេង -ម្រេះព្រៅ នឹង ម្អម +វិធីធ្វើ៖-ដាំទឹកអោយពុះ ចាក់ រំដេង ខ្ទឹមសរ ខ្ទឹមក្រហម គល់ស្លឹកគ្រៃ ស្លឹកក្រូចសេីច ម្ទេសដៃនាង នឹងម្ទេសខ្មាំង ម្ទេសប្លោក ប្រហុក ដែលអាំងចូល ទុកអោយពុះចាក់ពងទាចូល រួចបង់គ្រឿងផ្សំរស់ជាតិ ទឹកត្រី ប៊ីចេង អំបិល ស្ករស សណ្ដាន់។-ភ្លក់តាមរស់ជាតិដែលចូលតាមគ្រួសារ ចូលចិត្ត ដាក់ត្រប់ស្រួយ ប៉េងប៉ោះ ផ្សិតចំបើង ឲ្យពុះម្ដងទៀត។
បង់ប្រេះព្រៅ ម្អមស្រែ ជាការស្រេច ឆ្អិនហើយ អាចទទួលទានបានហើយ ជាមួយគ្រួសារ ឬ មនុស្សជាទីស្រលាញ់របស់អ្នកបានហើយ។
សម្រួលអត្ថបទដោយ៖ខ្ទឹមស