វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ៖-សណ្ដែកបាយ ១កំប៉ុងស្ទើរ -ខ្ទិះដូង កន្លះគីឡូ ខ្ទិះចុង ខ្ទិះដើម -ល្ពៅ ត្រាវ ដំឡូងជ្វា (៨ខាំ)
-ដូងខ្ចី១កោសសាច់បាន -សណ្ដែកដី លីងឬស្ងោរអោយផុយ -គ្រាប់សាគូ១ខាំ ធ្មេញរណាកន្លះខាំ
-ត្រចៀកកណ្ដុរ -ស្លឹកតើយ -ស្ករស , អំបិល
+វិធីធ្វើ៖-ដាក់ត្រាំសណ្ដែកបាយ១ម៉ោង រួចលាងទឹកអោយស្អាត-ដាក់ដាំទឹកខ្ទិះចុងកន្លះឆ្នាំងអោយពុះ ដាក់សណ្ដែកបាយចូល ១ពុះ ដាក់ស្លឹកតយហើយដាក់ល្ពៅ ត្រាវ ដំឡូងចូល ចាប់ផ្ដើមបន្ថយភ្លើងតិចៗ-លីងសណ្ដែកដី អោយឆ្អិនប្រើភ្លើងតិចៗ បង់សណ្ដែកដីចូលរួចទើបដាក់សាគូនិង ធ្មេញរណាចូល បន្ទាប់មកដាក់ដូងកោស ១ពុះ ដាក់ស្ករសតាមចំនូលចិត្តយើង និងអំបិល១ចិបចូល កូរអោយរលាយស្ករស ទើបដាក់ត្រចៀកកណ្ដុរ ចុងក្រោយបន្ថែមខ្ទិះដូងដើម កូរអោយសព្វ ភ្លក់មើលផ្អែមតាមចំនូលចិត្ត ៕វិធី១ទៀតយើងអាចស្ងោរសណ្ដែកដីអោយផុយសិនចាំយកមកបង់ចូលបង្អែមក៏ឆ្ងាញ់ម្យ៉ាងដែរ ។សម្រួលអត្ថបទដោយ៖ខ្ទឹមស