ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើក្តាមប្រៃទឹកដោះគោឆៅ!!

27-Feb-2019 09:01 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖– ក្តាមប្រៃ– ស្ករស– ម្ទេស (ហាន់ល្អិតៗ ឬចិញ្ច្រាំឱ្យល្អិត)– ខ្ទឹមស(ចិញ្ច្រាំ)– ក្រូចឆ្មារ– ប៊ីចេង
– ជីនាងវង– ជីរណា– ទឹកដោះគោឆៅ។+វិធីធ្វើ៖-ក្តាមប្រៃត្រូវយកមកលាងសម្អាតចេញឱ្យស្អាត រួចសឹមហែកវាជាចំណែកៗ បន្ទាប់មកដាក់គ្រឿងផ្សំដូចជា ស្ករស ប៊ីចេង ខ្ទឹមស ម្ទេស ទឹកក្រូចឆ្មារ ជីរណា និងជីនាងវងចូល ហើយច្របល់វាឱ្យសព្វ ជាចុងក្រោយអ្នកត្រូវបន្ថែមទឹកដោះគោឆៅបន្តិច ដើម្បីឱ្យក្តាមប្រៃមានរសជាតិឈ្ងុយ ហើយជាពិសេសគឺទឹកក្តាមមានពណ៌ថ្លាល្អមិនខ្មៅ និងគួរឱ្យចង់ទទួលទាន៕-ក្តាមប្រៃពិសេសនេះត្រូវមានរសជាតិជូ ផ្អែម បូករួមជាមួយរសជាតិប្រៃស្រាប់របស់ក្តាមប្រៃ ហើយអាចថែមម្ទេសតាមការចូលចិត្ត។សម្រួលអត្ថបទដោយ៖ខ្ទឹមស