ឱសថបុរាណធម្មជាតិ
ចាំសង្កេតមើលដោយខ្លួនឯង ថានឹងមានអ្វីកើតឡើងនៅពេលដែលយើងកាត់ខ្ទឹមបារាំងជាបួនកង់រួចបោះជុំវិញផ្ទះ ឬក្បែរគ្រែដេក
រូបភាព
ចាំសង្កេតមើលដោយខ្លួនឯង ថានឹងមានអ្វីកើតឡើងនៅពេលដែលយើងកាត់ខ្ទឹមបារាំងជាបួនកង់រួចបោះជុំវិញផ្ទះ ឬក្បែរគ្រែដេក! យប់នេះសាកល្បងមើលទាំងអស់គ្នា!
ខ្ទឹមបារាំង គឺជាបន្លែបុរាណ និងជាផ្នែកមួយនៃរូបមន្តអាហារតាមប្រពៃណីរបស់ប្រទេសនៅជុំវិញពិភពលោក។ គុណសម្បត្តិផ្នែកវេជ្ជសាស្ត្ររបស់ខ្ទឹមបារាំងក៏មានភាពល្បីល្បាញណាស់ដែរ ហើយអ្នកវិទ្យាសាស្ត្រក៏បានរកឃើញពីរបៀបដែលសមាសធាតុគីមីរបស់វាជួយដល់សុខភាពរបស់យើងផងដែរ។
ខាងក្រោមនេះ គឺមូលហេតុដែលគេបោះខ្ទឹមបារាំងនៅជុំវិញផ្ទះឬក្បែរគ្រែដេក។
*ខ្ទឹមបារាំងជួយអ្នកទប់ស្កាត់ជំងឺផ្តាសាយ៖ ការយកខ្ទឹមមកប្រយុទ្ធប្រឆាំងជំងឺផ្តាសាយមានប្រភពដើមចេញពីចិនតាំងពីរាប់ពាន់ឆ្នាំមុនមកម្ល៉េះ។ ឱសថបុរាណចិនចូលចិត្តប្រើគ្រឿងផ្សំពីខ្ទឹមបារាំងដោយសារតែគុណសម្បត្តិព្យាបាលជំងឺដ៏មានប្រសិទ្ធភាព និងការបំបាត់ការច្រាល់ស្លេសរបស់ខ្ទឹមបារាំង។ សមត្ថភាពរបស់ខ្ទឹមបារាំងក្នុងការបំបាត់រោគសញ្ញាផ្តាសាយ ដូចជាក្អក ច្រាល់ស្លេស ការឆ្លងមេរោគផ្លូវដង្ហើម និង ជំងឺរលាកទងសួតត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។
លើសពីនេះទៀត ចិនមានប្រពៃណីក្នុងការដាក់ដុំខ្ទឹមបារាំងនៅក្បែរគ្រែពេលយប់ ឬ នៅជុំវិញផ្ទះដើម្បីទប់ស្កាត់ជំងឺផ្តាសាយទៀតផង។
យោងតាមទ្រឹស្តី ខ្ទឹមបារាំងឆៅស្រូបយកមេរោគនៅក្នុងខ្យល់ និងទប់ស្កាត់មេរោគទាំងនោះមិនឱ្យចូលក្នុងរាងកាយបានឡើយ។
អត្ថបទបន្ថែម៖ មើមខ្ទឹមបារាំងជាឱសថធម្មជាតិអាចព្យាបាលជំងឺបាន និងមានគុណប្រយោជន៍ដ៏អស្ចារ្យទៀត
រុក្ខជាតិ មើមខ្ទឹមបារាំង។ ផ្នែកប្រើប្រាស់ មើម។ កន្លែងដាំដុះ បន្តពូជដោយគ្រាប់ គេដាំជាដំណាំកសិកម្ម។
លក្ខណៈរុក្ខជាតិ: ជារុក្ខជាតិ រស់បានយូរឆ្នាំ។ មើម រាងមូល សាច់ខាងក្នុងពណ៍ស មានច្រើនស្រទាប់ មានជាតិទឹកច្រើន។ មានស្រទាប់ស្ងួតខាងក្រៅពណ៍កាហ្វេ។ ស្លឹក ពណ៍បៃតងមានម្សៅស ដុះចេញពីមើមធំត្រង់កណ្តាល វៀវស្រួចចុង។ មានប្រហោងពីគល់រហូតដល់ចុងស្លឹក។ ផ្កា ពណ៍ផ្កាឈូកលាយស ជាកញ្ចុំមូលមានផ្កាច្រើន។ ទងផ្កាមូលវែង មានប្រហោងក្នុងដុះចេញពីកណ្តាលដើម ក្នុង១ដើម មានផ្កា ១ទង។ ចេញផ្កានៅ ខែ៦-ខែ៧។
ការព្យាបាល:
-ប៉ូវកម្លាំង (ពេលហត់នឿយ) សរសៃប្រសាទ ឈឺទ្រូង ផ្តាសាយ ទឹកនោមផ្អែម។
-ប្រើខាងក្រៅ កើតបូស ស្រាំងទិច ឈឺមួយចំហៀងក្បាល ឈឺសរសៃឈាមនៅក្នុងធ្មេញ។
កំណត់ចំណាំ: យកមើមខ្ទឹមបារាំង ពុះជា២ ដាក់ក្បែរខ្លួន សំរាប់ដេញមូស (មូសខ្លាច)។
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ