ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើពោតកំបោរចំហ៊ុយ!

28-Feb-2019 08:48 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖-ពោតឆៅ ប្រាំឬ ប្រាំមួយផ្លែ-ដូងចាស់មួយចំហៀង-ខ្ទិះដូងដើម កន្លះកូនចានចង្គឹះ(ឬតិចជាងនេះបន្តិចក៏បាន)-ល្ងរស-អំបិលមួយចឹប-ស្ករស-អង្ករដំណើប+ វិធីធ្វើ ៖-យកពោតឆៅមកចិត ដោយយកស្នូលចេញ  បន្ទាប់ យកគិនអោយម៉ត់ល្អទុកមួយអន្លើរសិន
ត្រូវយកអង្ករដំណើប កន្លះកូនចានចង្គឹះមកត្រាំទឹកអោយរីក រួចយកមកគិន ជាមួយខ្ទិះដូងអោយម៉ត់ផងដែរ បន្ទាប់មកចាក់ស្ករសរ និង អំបិលមួយចិប ក្រឡុកចូលគ្នាជាមួយអង្ករ រួចយកល្បាយនោះមកចាក់លាយជាមួយទឹកពោតដែរយើងបានគិនទុកនោះ ត្រូវកូរបញ្ចូលគ្នាអោយសព្វល្អ ទើបយកមកដាក់ចំហ៊ុយបាន បញ្ជាក់ ល្បាយទាំងនោះមិនត្រូវរាវពេកទេ រាងភក់ៗ ពេលចំហ៊ុយ ប្រើរយះពេល30នាទី ទើបឆ្អិនល្អ។ -ជំហ៊ានបន្ទាប់ យកល្ងស មកលីងអោយចេញក្លិនឆ្ងុយ ហើយយកទៅបុកតិចៗ ដោយលាយជាមួយអំបិលបន្តិច ផង ទុករាង ត្រជាក់ទើបយកក្រឡុកជាមួយស្ករស ទុករោយពីលើពោត ដូងត្រូវកោសជាសរសៃ សំរាប់ដាក់ពីលើដើម្បីអោយរសជាតិកាន់តែឆ្ងាញ់ ជាចុងក្រោយនិងទទួលបានបង្អែមពោតមួយមុខនេះយ៉ាងឆ្ងាញ់។

សម្រួលអត្ថបទដោយ៖ខ្ទឹមស