កម្ចាត់សត្វល្អិត
រូបភាព
១.លក្ខណៈទូទៅ
ដង្កូវមូរស្លឹកកើតឡើងនៅគ្រប់បរិស្ថានដំណាំស្រូវ និងវាលស្រែដែលគេបោះប៉ង់ចោលនៅរដូវវស្សា។ដង្កូវមូរស្លឹកច្រើនមាននៅកន្លែងមានម្លប់និងកន្លែងដែលគេប្រើប្រាស់ជីច្រើន។នៅតំបន់ដំណាំត្រូពិច ពពួកដង្កូវមូរស្លឹកមានវត្តមានពេញមួយឆ្នាំ ជាពិសេសប្រទេសដែលមានអាកាសធាតុក្តៅ ពពួកដង្កូវមូរស្លឹកមានសកម្មភាពចាប់ពីខែ ឧសភា ដល់ តុលា។
២.លក្ខណៈរូប
មេអំបៅ និងឈ្មោល មានរូបរាងទ្រង់ទ្រាយប្រហាក់ប្រហែលគ្នា ប៉ុន្តែមេអំបៅឈ្មោល មានទំហំតូចជាងមេអំបៅញីបន្តិច។មេអំបៅមានពណ៍លឿងត្នោត។នៅពេលវាទុំស្លាបនិងអង់តែនរបស់វាបត់ចូល ធ្វើឲ្យខ្លួនវាមានរាងដូចត្រីកោណ សម័ង្ស។ នៅលើស្លាបមុខវាមានខ្សែបន្ទាត់ពណ៍លឿងមាសក្រម៉ៅរាងត្រីកោណកំពូលចូលក្នុង។នៅចុងស្លាបមានពណ៍ក្រម៉ៅ ស្លាបក្រោយពណ៍លឿងត្នោតមានឆ្នូតទ្រេត ២ បន្តពីមុខស្លាប។
-ដង្កូវ មានពណ៍លឿងថ្លា ឬ ពណ៍លឿងទឹកក្រូច
-ដឹកឌឿ មានពណ៍ត្នោតក្រម៉ៅ ឬ ពណ៍ក្រហមត្នោត
-មេអំបៅ មានពណ៍លឿងត្នោត
៣.លក្ខណៈជីវសាស្រ្ត
មេអំបៅហើរនៅពេលយប់ ហើយនៅពេលថ្ងៃវាទុំសម្រាកនៅបង្គៀប ឬគុម្ពស្មៅ។មេអំបៅអាចហើរបានឆ្ងាយរាប់សិបគីឡូម៉ែត្រ។មេអំបៅមូយអាចពងបានលើសពី ១០០ពង វាពងដាក់លើផ្ទៃស្លឹក ត្រង់កន្លែងជិតសរសៃកណ្តាលនៅនៃស្លឹក។ពងមានពណ៍ព្រលែត ឬពណ៍លឿទំហំតូចប្រហែល ១មីលីម៉ែត្រ។
៤.វដ្ដជីវិត-មេអំបៅ១ក្បាល អាចពងបានលើសពី ១០០ពង
-មេអំបៅ មានរយៈពេល ១០ថ្ងៃ
-ពង មានរយៈពេល ៤-៦ថ្ងៃទើបញាស់
-ជីវិតជាដង្កូវ មានរយៈពេល ១៩-៣០ថ្ងៃ
-ដឹកឌឿ មានរយៈពេល ៦-១០ថ្ងៃ
៥.លក្ខណៈបំផ្លាញ
នៅក្នុងស្រែ ដែលមានការខូចខាតដោយសារដង្កូវមូរស្លឹកនេះ គេសង្កេតឃើញមានពណ៍សនៅកន្លែងដែលវាស៊ីបំផ្លាញ។ ដើមស្រូវដែលរងការបំផ្លាញខ្លាំងមានសភាពស្លោកស្ងួត ។ ជម្ងឺកើតលើស្លឹកខ្លះជាពិសេសជម្ងឺឆ្នូតបាក់តេរីរីកសាយចាប់ពីកែមស្លឹកដែលត្រូវដង្កូវនេះបផ្លាញ ។
វាអាចបផ្លាញផ្នែកខ្លះនៃដើមស្រូវហើយហើរពណ៍ ត្រង់កន្លែងដែលត្រូវស៊ី។
កូនដែលទើបនឹងញាស់ស៊ីជាលិកាស្លឹក ហើយក្រោយមកទៀតពេលវាធំពេញវ័យ វាមូរស្លឹក ហើយវារស់នៅស៊ីជាលិកាស្លឹករហូតដល់ចាស់ ដល់ពេលវាចាស់ទៅវាមូលស្លឹកស្រូវជារាងបំពង់ ហើយក្លាយទៅជា ដឺកឌឿ និងរស់នៅក្នុងស្លឹកដែលវាបំផ្លាញ (ភាពជាដឹកឌឿប្រព្រឹត្តទៅនៅក្នុងស្លឹកមូរនេះ)។
ដង្កូវមូរស្លឹកពេញវ័យមានសកម្មភាពខ្លាំងនៅពេលយប់និងនៅពេលថ្ងៃជ្រកនៅក្រោមម្លប់ដើម្បីគេចវេសពីពពួកប្រេដាទ័រ។ដង្កូវមូរស្លឹក បំផ្លាញនៅគ្រប់ដំណាក់កាលលូតលាស់របស់ដំណាំស្រូវ ប៉ុន្តែការបំផ្លាញខ្លាំងកើតមាននៅដំណាក់កាលស្រូវកំពុងបែកគុម្ព និងជាពិសេសនៅពេលស្រូវជិតចេញផ្កា។(ប្រសិនបើការបំផ្លាញនៅលើស្លឹកទងជ័យលើសពី ៥០ភាគរយ វាអាចធ្វើឲ្យទិន្នផលស្រូវថយចុះយ៉ាងខ្លាំង) ។
៦.វិធានការការពារ និងកំចាត់
-ដាំដុះឲ្យស្របពេលគ្នា
-សំអាតស្រែ (ស្មៅជុំវិញស្រែ និងស្រែ) អោយបានស្អាត
-ថែរក្សាពពួកសត្វមានប្រយោជន៏ (ពពួកសត្វរំពា និងប៉ារ៉ាស៊ីត) ដែលស៊ីដង្កូវមូលស្លឹកដូចជាពពួក ឪម៉ាល់ កន្តុំរុយ ពីងពាង ស្រឹងទឹក ខ្មូតដី អណ្តើកមាស…។ល។
-ប្រើពូជធន់ (ពូជដែលមានដើមរឹង)។