ឱសថបុរាណធម្មជាតិ
រូបភាព
ជីនាងវងសម្បូរសារជាតិ ជីវជាតិសំខាន់ៗ ពិសេសគឺវីតាមីន A, K និង Phytonutrients ដែលមានលទ្ធភាពប្រឆាំងអុកស៊ីតកម្មខ្លាំងក្លា អាចការពាររចនាសម្ព័ន្ធកោសិកាក៏ដូចការពារសរសៃឈាមពីឥទ្ធិពល អាក្រក់របស់រ៉ាឌីកាល់សេរី ។ ទន្ទឹមនោះ ជីរនាងវងនៅផ្ទុកយ៉ាងច្រើននូវសារជាតិរ៉ែដូចជាដែក កាល់ស្យូម ម៉ង់ហ្គា ណែស ម៉ាញ៉េស្យូម ប៉ូតាស្យូម…ដែលអាចជួយការពាររចនាសម្ព័ន្ធ DNA ។
នៅប្រទេសជាច្រើនទឹកជីនាងវងត្រូវបានប្រើប្រាស់រាល់ថ្ងៃដូចជា “ឱសថទិព្វ” មួយប្រភេទដែលអាចជួយ ការពារសុខភាព ។ អ្នកគ្រាន់តែយកស្លឹកជីរនាងវង ១ក្តាប់ត្រាំក្នុងទឹកអំបិលរាវប្រមាណ ១០នាទី បន្ទាប់មកបុកបំបែកដាក់ទឹក ក្តៅបន្តិចដាក់ចូលរួចច្រោះយកទឹក ។
មុនពេលបាយទទួលទាន២ស្លាបព្រា នឹងជួយបង្កើនប្រព័ន្ធការពាររាងកាយ ទប់ស្កាត់បានជំងឺយ៉ាងច្រើនដូចជា បន្ថយកូឡេស្តេរ៉ូលក្នុងឈាមទប់ស្កាត់ការក្រឹនរឹងសរសៃឈាម ឈឺក្បាល រាករូស ទល់លាមក គាំងបេះដូង និង ស្ត្រូក… ។
អ្នកក៏អាចគួបផ្សំជីរនាងវងជាមួយ ខ្ទឹមសដែលអាចបង្កើតជាថ្នាំអង់ទីប៊ីយ៉ូទិកធម្មជាតិទប់ស្កាត់មហារីក ។ របៀបធ្វើគឺដូចខាងលើដោយគ្រាន់តែបន្ថែមខ្ទឹមអាំង៣ទៅ៤កំពិសបុកលាយគ្នា ។
បរិយាយលម្អិតអំពីប្រសិទ្ធភាពក្នុងការព្យាបាល
-ព្យាបាលលើសជាតិអាស៊ីត ឈឺសន្លាក់រ៉ាំរៃ បន្ថយការឈឺចាប់ពេលឆ្លងទន្លេ ជំងឺរើមយ៉ាងពូកែស័ក្តិសិទ្ធ សូមជួយចែករំលែកបន្តជាចំណេះដឹង!-ព្យាបាលអ្នកលើសជាតិអាស៊ីត ឈឺសន្លាក់រ៉ាំរៃយកជីក្រហម ឬគេហៅថាជីនាងវងស្រស់ ១ដុំល្មម លាងទឹកឲ្យស្អាត ដាំទឹក២លីត្រ ស្ងោររយៈពេល១០នាទី រួចយកទឹកវាផឹកជាប្រចាំ អស់២ឬ៣កំសៀវនឹងបានសះស្បើយ។
ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល និងគ្រាប់។
*ការព្យាបាលៈ
– គ្រាប់វាប្រើទៅលើការហើម រាករាំរ៉ៃ មួល ប្រមេះទឹកបាយ រលាកតំរងនោម រលាកប្លោកនោម និងឬសដូងបាតខាងក្នុង និងបង្កើនកម្លាំងភេទ (យើងអាចយកគ្រាប់របស់វាទៅត្រាំជាមួយទឹក រួចលាយជាមួយក្រូចឆ្មារ និងស្ករសបន្តិចសម្រាប់ញ៉ាំ)។
– ដើមជីនាងវង ស្ងោររំងាស់យកទឹកទៅបន្តក់ចូលច្រមុះ ដាក់ភ្នែកវាបង្កឲ្យស្ពឹក។ គេយកដើមនាងវងទៅឆុងទឹកក្តៅសំរាប់ប្រើថ្នាំប្រឆាំងប៉ារ៉ាស៊ីតសម្លាក់មេរោគ ប្រឆាំងមេរោគ ជួយបំបាត់ការឈឺចាប់ពេលឆ្លងទន្លេ និងប្រឆាំងការហើមរលាករោលរាល។
លើសពីនេះ ជីនាងវង ជាថ្នាំព្យាបាលជំងឺរើម ពូកែស័ក្តសិទ្ធ យកមកបុកបិទលើមុខរើម ២-៣ ដងវានឹងជា។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។