ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើនំបុ័ងឆឹង ប្លែកឆ្ងាញ់ជាប់ចិត្ត!

01-Mar-2019 10:38 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ នំបុ័ង ៤បន្ទះ, ប័រ ៥០ក្រាម, ស្ករស ៨០ក្រាម, អំបិល ១ចុងស្លាបព្រាកាហ្វេ, ទឹកដោះគោស្រស់ ២ស្លាបព្រាបាយ, ទឹក ២ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកនំបុ័ងកាត់ជាដុំតូចល្មម រួចយកទៅអាំង ឬចៀនឲ្យក្រៀមល្មម រួចដាក់ទុកមួយឡែក

២.បន្ទាប់មកដាំខ្ទះដាក់ស្ករស ទឹក និងអំបិលចូល កូរឲ្យពុះ រួចដាក់ទឹកដោះគោស្រស់ចូល កូរចូលគ្នា ហើយដាក់ប័រចូល កូរឲ្យរលាយសព្វល្អ រួចដាក់នំបុ័ងចូល​ ច្របល់ចូលគ្នាឲ្យសព្វល្អ ហើយដួសដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ