វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ អង្ករខ្សាយ បាយកក (ដាក់ក៏បាន មិនដាក់ក៏បាន) ខ្ទិះដូង ខ្លាញ់ជ្រូក កខ្ទឹម ខ្ទឹមស ទឹកត្រី ទឹកឆ្អិន ស្ករស ក្រូចឆ្មា ម្សៅស៊ុប+របៀបធ្វើ៖-អង្ករត្រាំឱ្យរីកទើបកិនលាយជាមួយបាយកក កិនបានខាប់ជាការប្រសើរ (យើងអាចយកម្សៅខ្សាយ ៥ភាគលាយជាមួយម្សៅមី១ភាគ ចាក់ទឹកធម្មតាច្របាច់បញ្ចូលឱ្យសព្វមានសភាពភក់ៗ ទើបចាក់ទឹកក្តៅបន្ថែម ប៉ុន្តែកុំឱ្យរាវ រួចទុករយៈពេល៣០នាទី ទើបចាក់បាន ការលាយម្សៅបែបនេះមិនឆ្ងាញ់ដូចអង្ករកិនទេ) -ខ្លាញ់ជ្រូកហាន់ជាដុំធំៗប៉ុនកដៃ ស្លឹកខ្ទឹមហាន់ល្អិតៗ ខ្ទឹមសបកសម្បកចេញ ក្រូចឆ្មារចិត្តសម្បកចោល ច្របាច់យកទឹក -ម្សៅដែលកិនហើយត្រូវបន្ថែមខ្ទិះដូង ស្លឹកខ្ទឹម អំបិលបន្តិច បើចាក់ខ្ទិះដូងហើយនៅតែខាប់ យើងអាចថែមទឹក (រីឯម្សៅខ្សាយលាយជាមួយម្សៅមីក៏បាន ធ្វើដូចជាម្សៅកិនខាងលើនេះដែរ) ពេលនេះយើងដាំអំបែងនំគ្រក់ឱ្យក្តៅ យកដុំខ្លាញ់ជ្រូកជូតតាមរន្ធអំបែងទើបចាក់ម្សៅចូល លុះឆ្អិន យើងឆ្កឹះនំគ្រក់ដាក់លើគ្នាជាការស្រេច -ចំពោះទឹកត្រីនំគ្រក់គេនិយមធ្វើសាប ខ្ទឹមសបុកឱ្យម៉ដ្ដ ចាក់ទឹកក្រូចឆ្មារ ទឹកត្រី ទឹកឆ្អិន ស្ករស ម្សៅស៊ុប អំបិល ភ្លក្សរសជាតិតាមការចូលចិត្ត។សម្រួលអត្ថបទដោយ៖ខ្ទឹមស