ឱសថបុរាណធម្មជាតិ
រូបភាព
លក្ខណៈរុក្ខជាតិ៖ ដើមឈើកម្ពស់ពី ១៥ ទៅ ២០ម មានដើមមូលត្រង់ មានមែកខ្លី រោមច្រើនពណ៌ប្រផេះ ឬត្នោត សំបកដើមក្រាស់ពណ៌ប្រផេះត្នោត ប្រេះជាក្រហែងជ្រៅ។ មានដុះនៅតាមព្រៃល្បោះ លើដីល្បាយខ្សាច់
រុក្ខជាតិ៖ ត្បែង
ការប្រើប្រាស់៖
-ស្លឹក៖ មានជាតិចត់ ស្ងោរដាក់អំបិលបន្តិចយកទឹកមកបៀម កុំឱ្យឈឺធ្មេញ ធ្វើឱ្យធ្មេញរឹងមាំ
-ស្លឹក៖ ហូបកុំឱ្យមានកូន
-ជ័រ៖ ព្យាបាលប្រមេះទឹកបាយ ជំងឺស្បែក (កម រមាស់) ។ល។
-សំបកដើម៖ ព្យាបាលរាក
ប្រើខាងក្រៅ៖ ព្យាបាលរបួស ផ្សះដំបៅ ព្យបាលខ្ទុះ
កម្រិតប្រើ៖ ប្រើពី២០ ទៅ ៣០ក្រាម ដាំផឹកក្នុង១ថ្ងៃ។
រូបភាពដើមត្បែងបន្ថែម
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ