ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើ ញំា​គល់ខាត់ណា

02-Mar-2019 08:05 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖
-គល់​ខាត់​ណាស្រុះ​
-បង្គា​ស្ងោរ​ និងសាច់​ជ្រូកស្ងោរ​ ហាន់​ជាចំណិត​តូចៗ ​ឬចិញ្ច្រាំ​
-ខ្ទឹម​ក្រហម​ចំណិតតូចៗ​


-ស្ក​
-ទឹកត្រី​
-ក្រូចឆ្មារ​
-ម្ទេស​ (ហាន់ជាដុំៗ)​


-ម្ទេសក្រៀម​ (អាំង) ​ទុកសម្រាប់​រោយពីលើ​
-ម្ទេស​ក្រហម​ (បំពង) ​ទុករោយពីលើ​
-ពងទាស្ងោរ​
-គ្រាប់ស្វាយ​ចន្ទីទុករោយ​ពីលើ

វិធីធ្វើ៖
ជាដំបូង​ធ្វើទឹក​ជ្រលក់​ញំា ​មាន ​ក្រូចឆ្មា ​ស្ក ​ទឹកត្រី ​ខ្ទឹមក្រហម​លាយចូលគ្នា ​រួចយក​ទៅស្រោច ​ពីលើខាត់​ណា ​ដែ​ល​បានរៀបចំដាក់​ចានរួច​ជាស្រេច​ បន្ទាប់​មករោយ​ម្ទេស​ក្រៀម ​ម្ទេសក្រហម ​និង​គ្រាប់​ស្វាយ​ចន្ទី​ដើម្បី​បន្ថែម​សោ​ភណ័​ភាព៕

ប្រភព​ពី ​៖ cool1007