វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
+គ្រឿងផ្សំ៖-ល្ងខ្មៅ៤០០ក្រាម-ស្ករស១០០ក្រាម-ដូងកោស៥០០ក្រាម-ទឹកដូងខ្ចី ៥០០ មីលីលីត្រ។+របៀបធ្វើ៖-យកល្ងទៅលីង លីងឲ្យឡើងឈ្ងុយរួចបិទភ្លើង រួចយកល្ងដាក់ចូលត្បាល់បុកឲ្យម៉ត់។ចាក់ទឹកដូងខ្ចីចូលចានដូងកោស ច្របាច់យកខ្ទិះ។ បន្ទាប់មកចាក់ខ្ទិះនិងល្ងខ្មៅចូលម៉ាស៊ីនកិនឲ្យម៉ន់។-បន្ទាប់ពីកិនរួចចាក់ចូលឆ្នាំងដាំពុះជាមួយស្ករឲ្យរលាយ ក្នុងអំឡុងពេលចម្អិនត្រូវកូររហូត។នៅពេលដែលស្កររលាយ ល្ងនឹងក្លាយជាពណ៍ខ្មៅ មានភាពស្រស់ស្អាតគួរឲ្យចង់ញ៉ាំ។ល្ងខ្មៅត្រូវញ៉ាំពេលនៅក្ដៅបានឆ្ងាញ់ អ្នកអាចបន្ថែមទឹកដោះគោ ខ្ទិះដូងចូលទៅប្រសិនបើអ្នកចង់។សម្រួលអត្ថបទដោយ៖ខ្ទឹមស