ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើចេកអាំងពិសេស រូបមន្តពិសេស

02-Mar-2019 10:25 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ចេកណាំវ៉ា ១ស្និត, ស្ករត្នោត ១១៥ក្រាម, ស្ករស ៦០ក្រាម, អំបិល កន្លះស្លាបព្រាកាហ្វេ, ខ្ទិះដូង ១កូនចាន, សាច់ដូងស្រស់ កន្លះកូនចាន, ស្លឹកតើយ ២សន្លឹក។

វិធីធ្វើ៖

១.យកខ្ទះដាក់ស្ករត្នោត ស្ករស និងខ្ទិះដូងចូល កូរចូលគ្នាឲ្យរលាយសព្វល្អ រួចដាក់ស្លឹកតើយចូល ទុកមួយរំពុះ ហើយដាក់សាច់ដូង និងអំបិលចូល កូរចូលគ្នាឲ្យសព្វ ពុះហើយលើកចេញពីចង្រ្កាន ទុកមួយឡែក

២.យកចេកបកសំបក រួចដាក់អាំង មើលក្រៀមល្មម យកមកដំ ឬសង្កត់ឲ្យសំប៉ែត ហើយលាបទឹកស្ករដែលធ្វើហើយ រួចយកទៅអាំងទៀតឲ្យស្ងួតទឹក។ រួចយកដាក់ចាន ពេលហូបអាចស្រោចទឹកស្ករ ឬហូបជ្រលក់ក៏បាន ឆ្ងាញ់អស់ទាស់។

សម្រួលអត្ថបទដោយ៖ ស្រីពៅ