ឱសថបុរាណធម្មជាតិ
រូបភាព
ការស្លាក់ឆ្អឹងត្រីជារឿងតែងជួបប្រទះជាញឹកញយ នៅក្នុងគ្រួសារទាំងឡាយ តែប្រសិនមិនចេះពីវិធីដោះស្រាយ នឹងបង្កការរំខានច្រើន និងជូនកាលនៅបង្កគ្រោះថ្នាក់ទៀតផង។
សូមចងចាំថា ពេលត្រូវស្លាក់ឆ្អឹងត្រីបើប្រវិធីយកម្រាមដៃខ្វេះយកឆ្អឹកចេញប្រឈមនឹងគ្រោះថ្នាក់ណាស់។ ចូរលោកអ្នកអនុវត្តតាមវិធីដ៏សាមញ្ញមួយចំនួនដូចខាងក្រោម៖
១-បៀមនិងលេបសំបកក្រូច៖
បៀមសំបកក្រូចមានប្រសិទ្ធភាពបំផុត ពេលត្រូវស្លាក់ឆ្អឹងត្រីតូចៗ។ចូរអ្នកយកសំបកក្រូច១ចំណិតតូចមកបៀមក្នុងមាត់១សន្ទុះ បន្ទាប់មក លេបវាចូលក្នុងពោះ។ឆ្អឹងត្រីនឹងត្រូវទន់ និងរលាយទៅក្នុងទឹកមាត់។តែការបៀមសំបកក្រូចមានប្រសិទ្ធភាពចំពោះតែស្លាក់ឆ្អឹងតូចៗប៉ុណ្ណោះ។
២-ប្រើថ្នាំគ្រាប់វីតាមីន Cប្រើថ្នាំវីតាមីន C១គ្រាប់ ក៏មានប្រសិទ្ធភាពដូចជាសំបកក្រូចដែរ។ក្នុងប៉ុន្មាននាទី ឆ្អឹងនឹងទន់ និងរសាត់ចុះបំពង់ក ពុំនៅបង្កអារម្មណ៍ឈឺទៀត។
៣-ញាត់ខ្ទឹមសចូលរន្ធច្រមុះ៖ចូរអ្នកបកសំបកខ្ទឹមចេញ ហើយដឹងខ្លួនឯងថាត្រូវស្លាក់ខាងណា, ប្រសិនស្លាក់ខាងឆ្វេងបំពង់ក នោះត្រូវញាត់ខ្ទឹមចូលរន្ធច្រមុះខាងស្តាំឲ្យស្រឡះដង្ហើម បន្ទាប់មកបិទរន្ធច្រមុះខាងឆ្វេង និងដកដង្ហើមដោយមាត់។ ធ្វើដូចនេះអ្នកនឹងកណ្តាសឬក្អួតចេញមក។
4-វិធីចុងក្រោយ៖ បើមិនបាត់ទេ ត្រូវនាំអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់ មិនត្រូវព្យាយាមលូកខ្វេះចូលក្នុងមាត់ឡើយនាំគ្រោះថ្នាក់៕