វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ៖-អង្ករខ្សាយ ២,៥គីឡូក្រាម (កិន ហើយសង្កត់ឲ្យស្ងួត) ស្ករត្នោត ១គីឡូក្រាម (អាចប្រើស្ករសទឹក ១លីត្រ) -ប្រេងឆាសម្រាប់បំពង៥០០មីលីត្រ+វិធីធ្វើ៖-លាយម្សៅអង្ករជាមួយស្ករត្នោត បន្ទាប់មកចាក់ទឹកថែមបន្តិចដើម្បីឲ្យសព្វល្អ។-ច្របាច់ម្សៅដោយយកចិត្តទុកដាក់ដោយប្រើដៃប្រហែល១ម៉ោងរហូតដល់ម្សៅស្អិត និងស្វិតទន់ល្អ(ម្សៅនំស្វិតទន់ល្អសម្រាប់ការធ្វើនំ) អ្នកអាចប្រើម៉ាស៊ីនកូរលាយម្សៅដោយប្រើល្បឿនយឺតៗរយៈពេលពី២០ទៅ៣០នាទី។-ចាក់ម្សៅចូលក្នុងកែវដែលមានរន្ធតូចមួយ ។គួរប្រើវែកដែលធ្វើពីឈើព្រោះវែកដែលធ្វើពីដែកអាចចម្លងកម្តៅលឿនធ្វើឲ្យពិបាកកាន់។ដាក់ប្រេងឆាចូលក្នុងខ្ទះដុតភ្លើងតិចៗរហូតប្រេងឆាឡើងក្តៅ។ចាក់ម្សៅចូលក្នុងវែកដែលមានរន្ធបន្ទាប់មក ទុកឲ្យម្សៅនំហូរចូលក្នុងប្រេងឆា។ពេលម្សៅកំពុងហូរ អ្នកត្រូវរោយចុះឡើងៗដើម្បីឲ្យម្សៅប្រទាក់ក្រឡាគ្នាដូចជាសំបុកចាប ឬសំណាញ់។-បំពងរយៈពេលពី២ទៅ៣នាទី។ប្រើកន្រ្តងដួសយកនំដែលបំពងឆ្អិន ។នំឆ្អិន គឹមានពណ៍លឿងល្អហើយស្រួយ។ទុកនំឲ្យត្រជាក់ទើបយកទទួលទានបាន។
សម្រួលអត្ថបទដោយ៖ខ្ទឹមស