ឱសថបុរាណធម្មជាតិ
រូបភាព
ដោយ: Uddam
ព្យាបាល៖ ហើម និងរលាកអញ្ចាញធ្មេញ
គ្រឿងផ្សំ៖ ស្លឹកដើមពុកមាត់ឆ្មា (ប្រមាណ២០ ឬ៣០សន្លឹក) អំបិល កន្លះស្លាបព្រាកាហ្វេ និង ទឹកមួយកូនកែវ។
វិធីធ្វើ និងប្រើប្រាស់៖
-យកស្លឹកពុកមាត់ឆ្មាលាងឱ្យស្អាត ហើយយកទៅកិន ឬក្រឡុកឱ្យម៉ដ្ឋជាមួយទឹក
-ច្រោះយកតែទឹក ហើយដាក់អំបិលចូល រួចកូរឱ្យសព្វ ជាការស្រេច
-ប្រើប្រាស់ល្បាយនេះយកទៅដុះធ្មេញ ហើយយកទៅម៉ាស្សាលើអញ្ចាញ។ ប្រើឱ្យទៀងទាត់រាល់ថ្ងៃ រយៈពេល ១ ទៅ ២សប្តាហ៍ អ្នកនឹងឃើញប្រសិទ្ធភាព អស់បញ្ហារឿងហើម ឬរលាកអញ្ចាញទៀតហើយ!
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។