ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

ការដាំក្រូចឆ្មាក្នុងលូ ពិតជាមានការលូតលាស់លឿនជាងដីលើដី និងបានផលច្រើនមែន !!

06-Mar-2019 10:39 PM

រូបភាព


ដោយ: Uddam

១-ការផ្សំដី៖
-៧០% នៃដីស្រែស្រទាប់លើ
-១០% អង្កាមដុតរោលៗកុំឲ្យខ្លោច
-១០% ស្លឹកឈើ ឬស្លឹកដំឡូង ឬដើមសណ្តែកបាយក្រៀមចិញ្ច្រាំឲ្យខ្លីៗ


-ជីលាមកប្រចៀវ ១គក្រ ក្នុងមួយគុម្ព
-ត្រូវលាយល្បាយខាងលើឲ្យសព្វ។
២-វិធីដាំ៖
-ជ្រើសរើសលូដែលមានកម្ពស់ប្រមាណ ៨តឹក ទៅ ១ម៉ែត្រ និងអង្កត់ផ្ចិតប្រមាណ ១ម៉ែត្រ


-បាតលូត្រូវបិត និងទុកប្រលោះប្រមាណ ២តឹក បួនជ្រុង ហើយត្រូវចោះរន្ធនៅសងខាងមួយចំនួនផងដែរ
-ដាក់ដាំគំលាតពីគ្នាប្រមាណ ៤ឬ៥ម៉ែត្រ
-ដាក់ល្បាយខាងលើចូលក្នុងលូប្រមាណ ៨០%


-ជ្រើសរើសកូនពូជល្អដែលគេផ្សាំរួចយកមកដាំ
-ដាក់ដាំកូនត្រូវឲ្យដីនៅត្រឹមគល់របស់វា
-ពេលដាំរួចត្រូវយកកំប្លោកមកគ្រប់ឲ្យពេញផ្ទៃខាងលើ។


៣-ការថែទាំ៖
-ដាក់ជីកំប៉ុស្ត៍ទឹកប្រមាណកន្លះលីត្រ ក្នុងមូយដើមក្នុង ១ខែម្តង
-ពេលដាក់ជីត្រូវឲ្យឆ្ងាយពីគល់ប្រមាណ ៣សង់ទីម៉ែត្រ
-ត្រូវប្រើទឹកត្រពាំង ស្រះ បឹង ទន្លែសម្រាប់ស្រោច


-ស្រោចទឹកពេលព្រឹកម្តង និងល្ងាចម្តង
-ធ្វើការដកស្មៅចេញ និងតាមដានពីការបំផ្លាញពីសត្វល្អិតផ្សេងៗ
-រយៈពេលប្រមាណជិត១ឆ្នាំយើងនឹងអាចទទួលផលបាន (អាស្រ័យលើកូនពូជដែលយើងទិញ)។

អត្ថបទដោយ៖ អ៊ាង សុផល្លែត