វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ ៖ -ម្សៅមី ២កំប៉ុង -ម្សៅដំបែ ឬ ម្សៅហើម ១ស្លាបព្រាបាយ-ទឹកដោះគោឆៅ ១កំប៉ុង
-ស្ករ ២ស្លាបព្រាកាហ្វេ-ប្រេងចៀន ១ស្លាបព្រា-អំបិល ចុងស្លាបព្រាកាហ្វេ+របៀបធ្វើ៖ – កំដៅទឹកដោះគោ រួចចាក់ស្ករ អំបិល ប្រេងចៀន និង មេដំបែចូល លាយអោយសព្វ។-បន្ទាប់មកចាក់ម្សៅចូល លាយរហូត ដល់ស្អិតរមួត កើតជាដុំមូលមួយដុំ។- យកដុំម្សៅគ្របទុកចោល ប្រហែល ១៥នាទី។- យកម្សៅ បែងជាពីរដុំ ច្របាច់ពូតជារាង មូល ពងក្រពើ ឬ ទ្រវែង រួចយកកំាបិតឆូតមុខលើ មួយឆ្នូត ពីរ សម្រាប់លំអនំ។- តម្រៀបម្សៅដែលលុញហើយ ទៅលើថាស ទុកចោល ប្រហែល ៣០នាទី។-កំដៅឡចង្រ្កាន អោយក្តៅ កម្រិត ៣៧៥អង្សា ហ្វារិនហៃ ឬ ១៩០អង្សាសេ។- ដាក់ថាសនំចូលឡ ដុតចំនួន ៤០នាទី។– បើមិនចង់អោយខ្លោចមុខលើ សូមយក បន្ទះអាលុយមីញ៉ូម បត់ដាក់ពីលើនំ នៅពេលដុតបាន ៣០នាទី បន្ទាប់មក ទើបដុតបន្ត ចំនួន ១០នាទីទៀត ដើម្បីអោយនំបុ័ង ឆ្អិនសព្វ។- ពេលឆ្អិន អាចបរិភោគលេងធម្មតា ឬ ជាមួយទឹកស៊ុប ការី សម្លខ្ទិះ ត្រីខ ទឹកដោះគោខាប់ ជាដើម។
សម្រួលអត្ថបទដោយ៖ខ្ទឹមស