ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ងាយៗវិធីធ្វើទឹកស្លឹកគ្រៃ

07-Mar-2019 10:31 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ស្លឹកគ្រៃ ១គីឡូ, ស្លឹកតើយ ៤-៥សន្លឹក ឬទឹកក្លិនស្លឹកតើយ ១ស្លាបព្រាកាហ្វេ (ដើម្បីយកក្លិនឈ្ងុយ ដាក់មួយណាក៏បាន), ទឹកស្អាត ៩លីត្រ, ស្ករស ១គីឡូ, អំបិលបន្តិច។

វិធីធ្វើ៖

១.យកស្លឹកគ្រៃលាងឲ្យស្អាត រួចកាត់ខ្លីល្មម ហើយដំឲ្យទន់ ទុកមួយឡែក

២.ដាក់ទឹកចូលឆ្នាំងដាំឲ្យពុះ រួចដាក់អំបិលចូល កូរឲ្យសព្វ ហើយដាក់ស្លឹកគ្រៃ ដាក់ស្លឹកតើយចូល (បើប្រើស្លឹកតើយស្រស់) រម្ងាស់ប្រហែល ១៥-២០នាទី

៣.លើកចេញពីចង្រ្កាន ហើយដាក់ស្ករសចូល កូរឲ្យសព្វ រួចដាក់ទឹកក្លិនស្លឹកតើយចូល (បើមិនប្រើស្លឹកតើយស្រស់) កូរចូលគ្នាឲ្យសព្វ ជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ