វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
+គ្រឿងផ្សំ៖- សាច់ជ្រូកសុទ្ធ ១ គីឡូក្រាម- ម្សៅអង្ករ (បានប្រភេទស្រូវសាលីរឹតតែល្អ) ១ កែវពេញ ឬ ១០ ស្លាបព្រាបាយ- ម្សៅមី ១ ស្លាបព្រាកាហ្វេ- ស្ករស ២ ទៅ ៣ ស្លាបព្រាបកាហ្វេ- ទឹកត្រី ៤ ទៅ ៥ ស្លាបព្រាបាយ- ម្រេច ២ ទៅ ៣ ស្លាបព្រាកាហ្វេ- ម្សៅស៊ុបរ៉ត់ឌី ១/២ ស្លាបព្រាកាហ្វេ- ខ្ទឹមសដំខ្ទេច ១ មើមធំ- ក្រដាសអាលុយមីញ៉ូម១ដុំសម្រាប់រុំ ឬស្លឹកចេកក៏បាន– ទឹកកក ៤ ឬ ៥ ដុំ
+វិធីធ្វើ៖-កិនឬបុកគ្រឿងផ្សំទាំងអស់ចូលគ្នាជាមួយសាច់ជ្រូកឱ្យម៉ដ្ឋរមួតល្អ-ច្រកដាក់ថង់ កប់ក្រោមទឹកកក ១ ម៉ោង-បើកធុងទឹកកក ហើយមើលថាតើសាច់ប៉ាតេស្អិតចូលគ្នាល្អឬនៅ បើស្អិតល្អ ដកវាចេញ-យកសាច់រុំជារាងមូល ឬជ្រុងតាមតម្រូវការ រួចវិចក្នុងក្រដាសអាលុយមីញ៉ូម ឬ ស្លឹកចេក ហើយចំហុយ ៣០ នាទីជាការស្រេច៕
សម្រួលអត្ថបទដោយ៖ខ្ទឹមស