ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ចង់ដឹងទេថា ដំឡូងឈាមមាន់ជាឱសថធម្មជាតិដ៏ពូកែអាចព្យាបាលជំងឺអ្វីបានខ្លះ???

07-Mar-2019 03:25 PM

រូបភាព


ដោយ: Uddam

រុក្ខជាតិ: ដំឡូងឈាមមាន់។

ផ្នែកប្រើប្រាស់: មើម។ រស មើមស្រស់មានរសជាតិភ្លាវ មានឥទ្ធិពលប៉ូវក្រលៀន។

កន្លែងដាំដុះ: នៅប្រទេសយើងគេច្រើនដាំនៅតំបន់ជនបទ សំរាប់យកមើមបរិភោគ មើមវាអាចមានទម្ងន់ធ្ងន់អាចដល់ពី ៤-៥គីឡូ។

ការព្យាបាល៖

គេតែងយកមើមស្ងោរហូបដូចដំឡូងធម្មតា វាមានលក្ខណៈល្អ និងមានជាតិប៉ូវផង។ ព្យាបាលក្នុងជំងឺបាយមិនបាន ស្គមស្គាំង ជំងឺនោមយប់ រវើរវាយ គេយកមើមនេះដាំលាយបបរ រួចហូបនឹងមានចិត្តចេះឃ្លាន ហូបបាយឆ្ងាញ់ ឡើងគីឡូ សាច់ដុំរឹងមាំ អាចចៀសបានអាការៈខ្សោយក្រលៀន ចុករោយចង្កេះ។

កំរិតប្រើ៖ ប្រើពី ១០-១២ក្រាម ក្នុងមួយថ្ងៃ៕

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ