ឱសថបុរាណធម្មជាតិ
រុក្ខជាតិដែលមានសមត្ថភាពជួយបន្ថយជំងឺមហារីកថ្លើម ជំងឺស្ទះសរសៃឈាមបេះដូង កំចាត់ជាតិពុលចេញពីឈាម ជួយផ្សះដំបៅដែលមុត ដំបៅក្លាយឲ្យជា
រូបភាព
ស្លឹករងៀង ជាឱសថដ៏អស្ចារ្យមិននឹកស្មានដល់! ជួយបន្ថយជំងឺមហារីកថ្លើម ជំងឺស្ទះសរសៃឈាមបេះដូង កំចាត់ជាតិពុលចេញពីឈាម ជួយផ្សះដំបៅដែលមុត ដំបៅក្លាយឲ្យជាបាន!
-ស្លឹករងៀង ជាប្រភេទស្លឹករុក្ខជាតិដែលដុះនៅតាមព្រៃភ្នំ ដែលគេតែងតែបេះវាយកមកធ្វើអន្លក់ ឬស្លរ វាមានរសជាតិជូរ និងចត់បន្តិច តែឆ្ងាញ់បែបធម្មជាតិ។
-សារធាតុនៅក្នុងស្លឹករងៀងអាចជួយទប់ស្កាត់ជំងឺមហារីកថ្លើម ជំនួយដល់សុខភាពរបស់យើង និងជួយទប់ស្កាត់នឹងជម្ងឺមហារីកមួយចំនួនទៀតផងដែរ។
-បើយើងយកវាទៅផ្សំជាមួយបន្លែផ្សិត វាសំបូទៅដោយវីតាមីន A&B ដែលមានអត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពភ្នែក និងស្បែករបស់យើង។
វាមានអត្ថប្រយោជន៍ជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជួយបញ្ចុះទឹកនោម ជួយបន្សុទ្ធឈាម បំបាត់ការឈឺសន្លាក់ជាដើម។
យើងអាចយកវាមកផ្ទាប់ជាមួយបាញ់ឆេវ នំបញ្ចុក នំគ្រក់ និងផ្សំជាមួយមុខម្ហូបផ្សេងៗសម្រាប់ការទទួលទាន។
លើសពីនេះ ស្លឹករងៀងមានតួនាទីសំខាន់មួយទៀតគឺ៖ ជួយផ្សះដំបៅ ដែលមុត រឺរបួស ដែលគេតែងនិយាយថា ដំបៅក្លាយ ជា១00% ។
*របៀបប្រើៈ យកត្រួយរឺស្លឹករងៀង ដែលខ្ចីល្មម យកមកទំពារ ឬបុកឲម៉ត់ ហើយយកទៅបិត ពីលើកន្លែងដែល របួស ប្រហែល ២-៣ ថ្ងៃ ដំបៅនឹងក្រៀម លែងក្លាយជាសះស្បើយ ១០០%។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត