ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើស្ងោរត្រយ៉ូងចេកសាច់មាន់ ឆ្ងាញ់ៗ!

09-Mar-2019 08:57 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ សាច់មាន់ ៥០០-៦០០ក្រាម (កាប់ជាដុំៗល្មម), ទឹក ៨០០មីលីលីត្រ, ដុំស៊ុប ១ដុំ, ត្រយ៉ូង ១ផ្លែល្មម, ខ្ទិះដូង ៨០០មីលីលីត្រ, រំដេង គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងម្ទេសហាន់, ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ស្ករស ១ស្លាបព្រាកាហ្វេ, អំបិល ១ចុងស្លាបព្រាកាហ្វេ, ក្រូចឆ្មារ និងជីរស្ងោរជ្រក់ (ដាក់តាមចំណូលចិត្ត)។

វិធីធ្វើ៖

១.ដាក់ទឹកចូលឆ្នាំង រួចដាក់ដុំស៊ុបមាន់ចូល ទុកអោយពុះ

២.ដាក់អំបិលចូលបន្តិច រួចដាក់រំដេង គល់ស្លឹកគ្រៃ ម្ទេសហាន់ចូល ទុក​មួយរំពុះ

៣.ដាក់សាច់មាន់ចូល ទុករម្ងាស់អោយសាច់ឆ្អិន រួចដាក់ស្ករស ទឹកត្រីចូល ច្របល់ចូលគ្នាអោយសព្វ ៤.ដាក់ខិ្ទះដូងចូល រួចដាក់ត្រយ៉ូងចេកចូល កូរចូលគ្នា ឆ្អិនហើយដាក់ស្លឹកក្រូចសើច ឆ្អិនហើយដួសដាក់ចាន រួចច្របាច់ក្រូចឆ្មារ និងដាក់ជីរចូលជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ