កសិកម្ម
រូបភាព
ក្នុងការ ចិញ្ចឹមមាន់ កសិករតែងតែជួបប្រទះបញ្ហាផ្សេងៗជាពិសេសជំងឺ។ជំងឺដែលលំបាកជាងគេ គឺជំងឺឆ្លងរាតត្បាត ជំងឺនេះច្រើនកើតនៅពេលដែលអាកាសធាតុប្រែប្រួលនៅដើមរដូវវស្សា។
ខាងក្រោមនេះជាវិធីប្រើប្រាស់ស្លឹកស្តៅសម្រាប់ការពារជំងឺមាន់៖
-បេះស្លឹកស្តៅ១ក្តាប់ដៃយកទៅបុករួចលាយជាមួយទឹកប្រហែល២លីត្រ
-បន្ទាប់មក យកស្រូវ ឬអង្ករដែលបំរុងបាចឲ្យមាន់ស៊ីនោះ ទៅត្រាំទឹកស្តៅប្រហែលជា១៥ នាទី ល្មមឲ្យគ្រាប់ស្រូវ ឬអង្ករនោះរីកទើបស្រង់យកទៅបាចឲ្យមាន់ស៊ី ។
-ក្នុង១ថ្ងៃត្រូវបាចស្រូវឬអង្ករឲ្យមាន់ស៊ីពី២ទៅ៣ដងចំណែកទឹកស្តៅដែលត្រាំអង្ករនោះ ដាក់ត្រាំម្តងផ្លាស់ចោលម្តង។
-យើងអាចលាយទឹកស្តៅខាងលើជាមួយចំណីផ្សំរបស់វាមានដូចជាពោត ត្រកូន កន្ទក់ បាយ ជាដើម។
-បងប្អូនអាចយកស្លឹកស្តៅខ្ចីៗល្មមមកហាន់លាយជាមួយចំណីមាន់ឲ្យវាស៊ី បន្ថែមពីនេះទៀតនៅរដូវក្តៅដែលមាន់ប្រឈមនឹងការឈឺខ្លាំងបងប្អូនអាយកសំបកស្តៅមកដំឲ្យទក់ដាក់ត្រាំក្នុងទឹកវាផឹកដើម្បីការពារជំងឺ។
អត្ថបទ៖ អ៊ាង សុផល្លែត