វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
+ គ្រឿងផ្សំ៖- គ្រាប់ឈូក ស្ងោរបកសំបកចេញពុះជាពីរ- គ្រាប់ឡុកឈិត ១ ចានជងធំ- សណ្តែកបាយ ស្ងោរឲ្យផុស
– ខ្ទិះដូង (ដើម) ១ ចានគោមតូចល្មមដាក់ក្នុងឆ្នាំងខ្លះពេលដួសញាំខ្លះ- ខ្ទិះដូង (ចុង) ១ ចានគោមធំ- ស្ករស ៥០០ ក្រាម- អំបិល ១ ចុងស្លាបព្រាកាហ្វ
+ វិធីធ្វើ៖-មុនដំបូងអ្នកត្រូវយកឆ្នាំងចាក់ខ្ទិះដូង (ចុង) ចូលទៅក្នុងឆ្នាំងដាក់ដាំទឹកខ្ទិះឲ្យពុះសិន។- ពេលដែលទឹកខ្ទិះពុះហើយដាក់គ្រាប់ឈូក, សណ្តែកបាយ, ស្ករស, ឡុកឈិតកូរវាបន្តិចសិនរួចគ្រប។-ពេលដែលពុះដាក់ខ្ទិះដូងចូល (ដើម) ទុកមួយសន្ទុះឲ្យពុះម្តងទៀតជាការស្រេច ពេលនោះអ្នកនិងអាចដួសដាក់ចានញាំបានដោយដាក់ខ្ទិះដើមចូលបន្តិចផងដែរ។
សម្រួលអត្ថបតដោយ៖ខ្ទឹមស