ឱសថបុរាណធម្មជាតិ
រូបភាព
ជំងឺអំបៅអំបែក គឺជាការរលាកជាលិកាត្រចៀក រាប់ទាំងក្រដាសត្រចៀក និងជាលិកាដែលនៅខាងក្រោយវា។ វាជាជំងឺកើតឡើងញឹកញាប់ចំពោះកូនក្មេង។
សញ្ញា និងរោគសញ្ញារួមមាន: ក្តៅខ្លួន ឈឺក្នុងត្រចៀក មានអារម្មណ៍តឹងណែនក្នុងត្រចៀក
-មូលហេតុជួបញឹកញាប់ គឺជំងឺផ្តាសាយ និង ជំងឺរលាកផ្លូវដង្ហើមខាងលើដទៃទៀត។ ក្មេងដែលមានការប្រឈមខ្ពស់ គឺក្មេងដែលប៉ះពាល់នឹងក្មេងដែលកើតជម្ងឺផ្តាសាយ និងក្មេងដែលបៅដបទឹកដោះ។
-ផលលំបាក៖ រហែកក្រដាសត្រចៀក បាត់បង់ការស្តាប់ឮ ឬក៏រលាកស្រោមខួរ។ ជំងឺអំបៅអំបែក អាចត្រូវបានគេព្យាបាលដោយប្រើថ្នាំផ្សះ ឬក៏ដាក់ទុយ៉ូបង្ហូរតាមត្រចៀក។
ខាងក្រោមនេះ ជារូបមន្តធម្មជាតិព្យាបាលអំបៅអំបែកត្រចៀក
ព្យាបាល៖ អំបៅអំបែក
រុក្ខជាតិ៖ ឫស្សីស្រុក
វិធីធ្វើ និងប្រើប្រាស់៖
យកដៃឫស្សីស្រុកទៅអាំង (កុំក្រៀមពេក) រួចពូតយកទឹកលាយនឹងចំហាយទឹកបាយពេលវាជាប់នឹងគម្របឆ្នាំង។ បន្ទាប់មក ទុកឱ្យត្រជាក់ រយចយកសំឡីត្បារពីរដងក្នុងមួយថ្ងៃនឹងជាសះស្បើយ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
ប្រភព៖ ម្ចាស់គណនីហ្វេកប៊ុក Solida Aing