កសិកម្ម
រូបភាព
ដោយ: Uddam
+ធាតុផ្សំមាន៖
-កន្ទក់២បាវជី
-កាកដូង១បាវជី
-សាច់ត្រីម៉ដ្ឋ៦គីឡូក្រាម
-សណ្តែកសៀងកិន៦គីឡូក្រាម
-អតិសុខុមប្រាណEM១លីត្រ
-ស្ករងូ១គីឡូក្រាម
-និងប្រេងសណ្តែក១-២លីត្រ។
វិធីធ្វើ៖
-លាយធាតុផ្សំពី១-៤ និងប្រេងសណ្តែកចូលគ្នាឲ្យសព្វ
-លាយអតិសុខុមប្រាណ EM ១លីត្រ និងស្ករងូ ១គីឡូក្រាម ជាមួយទឹក២០លីត្រ ទុករយៈពេល១២ម៉ោង។
-បន្ទាប់មកយកល្បាយទាំងអស់ លាយជាមួយទឹក២០លីត្រខាងលើកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗដើម្បីដាក់ជាចំណីត្រី
-ហាលវាឲ្យស្ងួតរយៈពេល២ថ្ងៃយើងអាចយកមកប្រើបានហើយ យើងអាចរក្សាវាទុកប្រើបានរយៈពេល២ខែ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត