ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើបង្អែមសាគូស្រូបខ្ទិះដូង!

12-Mar-2019 08:47 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖ -ពោត ២ខាំ-ម្សៅគ្រាប់សាគូ ៣ខាំ-សាច់ដូង -ស្ករស ២ខាំកន្លះ-អំបិល
-ខ្ទិះដូង ២០០ml-ម្សៅឆា-ទឹកស្លឹកតយ+វិធីធ្វើ៖- ដំបូងយកសាគូទៅត្រាំទឹកឲ្យរីក រួចដាក់ដាំទឹកអោយពុះ ចាក់សាគូចូល រួចកូរម្ដងបន្តិចៗ ហើយចាក់ទឹកស្លឹកតយចូលកូររហូត ដល់ឆ្អិនសាគូ រួចហើយដាក់ស្ករស អំបិល សាច់ដូងហើយនិងពោត ចូលកូរអោយសព្វល្អ។
– ដាក់ដាំខ្ទិះដូង រួចដាក់អំបិល បន្តិច ម្សៅឆាបន្តិច កូរអោយខាប់ពុះ ជាការស្រេច។- ដួសបង្អែមសាគូដាក់ចានរួចយកខ្ទិះដូងស្រូបពីលើ ពេលបរិភោគរឹតតែឆ្ងាញ់។សម្រួលអត្ថបទដោយ៖ខ្ទឹមស