វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ ល្ហុង ១ផ្លែល្មម, ខ្ទិះដូង ១កូនចាន, ម្សៅចាហួយ ១ស្លាបព្រាបាយ, ស្ករស ៤ស្លាបព្រាបាយ, អំបិល បន្តិច។
វិធីធ្វើ៖
១.យកល្ហុងចិតសំបកអោយស្អាត ពុះជាពីរ រួចខ្វេះគ្រាប់ចេញអោយអស់ ទុកមួយឡែក
២.យកខ្ទិះដូងចាក់ចូលឆ្នាំង ដាក់ម្សៅចាហួយចូល កូរចូលគ្នាអោយសព្វ រួចដាក់ស្ករស និងអំបិលចូល កូរចូលគ្នាអោយសព្វល្អ ពុះហើយលើកចេញពីចង្ក្រាន
៣.បន្ទាប់មកដួសដាក់ចូលល្ហុង រួចទុកចោលប្រហែល ២-៣ម៉ោង មើលល្មមរឹងជាចាហួយជាការស្រេច។
សម្រួលអត្ថបទដោយ៖ ស្រីពៅ