ឱសថបុរាណធម្មជាតិ
រូបភាព
អ្វីជាជំងឺរលាកប្លោកនោម ហើយមានអាការៈបែបណា?
ជំងឺរលាកប្លោកនោមភាគច្រើនបង្កឡើងដោយមេរោគម៉្យាងឈ្មោះ ECOLI ។ កាលណាមេរោគនេះចូលទៅផ្នែកខាងក្នុងនៃប្លោកនោមបង្កឱ្យរលាកក្រហល់ក្រហាយពេលនោមម្ដងៗ។ មេរោគ ECOLI ជាមូលហេតុបង្កឱ្យកើតជំងឺរលាកពី ៧០ ទៅ ៨០ភាគរយ។ មេរោគនេះជ្រៀតចូលទៅក្នុងតម្រងនោមតាមរយៈទ្វារមាសរបស់ស្រ្ដី និងប្រដាប់បន្ដពូជរបស់បុរស។ មេរោគ ECOLI ច្រើនរស់នៅក្នុងពោះវៀនធំរបស់មនុស្ស កាលណាលោកអ្នកបន្ទោបង់ មេរោគនេះជាប់មកជាមួយលាមក បើមិនបានលាងសម្អាតឱ្យបានស្អាតទេ មេរោគនេះនឹងចូលទៅទ្វារមាសស្រ្ដីបង្កឱ្យកើតជំងឺរលាកប្លោកនោមតែម្ដង។ ជំងឺរលាកប្លោកនោមតែងកើតមានចំពោះស្រ្ដីច្រើនជាងបុរស ព្រោះផ្លូវលាមកនិងទ្វារមាសរបស់ស្រ្ដីនៅជិតគ្នា។
អាការៈនៃជំងឺរលាកប្លោកនោមមានដូចជា នោមញឹក នោមឈឺ នោមតឹង នោមក្រហាយ នោមផ្សា។ ក្នុងដំណាក់កាលធ្ងន់ធ្ងរអាចបណ្ដាលឱ្យមានឈាមពេលនោម ។
ខាងក្រោមនេះជារូបមន្តធម្មជាតិសម្រាប់ជំងឺរលាកប្លោកនោមរ៉ាំរ៉ៃ
ព្យាបាលជំងឺ៖ រលាកប្លោកនោមរ៉ាំរ៉ៃ
ប្រភេទរុក្ខជាតិ ៖ ដើមរកា
វិធីធ្វើ និងវិធីប្រើប្រាស់៖
-គ្រាប់ៗ បុកបំបែក រួចដាំទឹកផឹកកម្រិត ១០-២០ ក្រាម ក្នុង១ថ្ងៃ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។