វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ៖-ម្រះ ១ផ្លែចិតស្តើងៗ-ពងទា ៣គ្រាប់-ទឹកត្រី ១ស្លាបព្រាបាយកន្លះ-ស្ករស កន្លះស្លាបព្រាបាយ-ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ-ទឹក ១ស្លាបព្រាបាយ-អំបិល ១ស្លាបព្រាបាយ-ខ្ទឹមសចិញ្ច្រាំ កន្លះស្លាបព្រាបាយ
-ប្រេងឆា ២ស្លាបព្រាបាយ+វិធីធ្វើ៖-ដំបូងយកម្រះដែលចិត្តរួចមកច្របាច់ជាមួយអំបិលដើម្បីយកជាតិល្វីងចេញ ច្របាច់វារហូតទាល់តែឡើងទន់។បន្ទាប់មកយកវាទៅលាងទឹកឲ្យអស់ជាតិអំបិលហើយពូតវាឲ្យស្ងួតអស់ទឹកទុកមួយឡែកសិន។
យកស៊ុតគោះដាក់ក្នុងចានធំមួយ បន្ទាប់មកដាក់ស្ករ, ទឹក, ម្សៅស៊ុបមាន់ និងទឹកត្រី រួចវៃវាឲ្យបែកចូលគ្រឿងបានសព្វល្អ។-ដាក់ខ្ទះលើភ្លើងចាក់ប្រេងឆាចូលទុកឲ្យក្តៅដាក់ខ្ទឹមសចូលឆាឲ្យមានខ្លិនឈ្ងុយយកម្រះដាក់ចូលឆា ត្រឡប់ វាសិនប្រហែល ៥នាទីឲ្យម្រះទន់។បន្ទាប់ពីម្រះទន់ (បើម្រះមិនទន់អាចល្វីងសម្រាប់អ្នកចូលចិត្តល្វីងតិចៗ) កាយវាឲ្យស្តើងរួចហើយយកពងទាមកចាក់ស្រោចពីលើចៀនឲ្យឆ្អិនម្ខាងរួចត្រឡប់ម្ខាងទៀតឲ្យឆ្អិនដូចគ្នាជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស