វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ ពោតស្ងោរ ១ផ្លែ (ចិតយកតែសាច់), ទឺក ២៥០មីលីលីត្រ, ម្សៅចាហួយ ១ស្លាបព្រាកាហ្វេ, ស្ករស ៨០ក្រាម, អំបិល ១ចុងស្លាបព្រាកាហ្វេ, ខ្ទិះដូង ២៥០មីលីលីត្រ។
វិធីធ្វើ៖
១.ដាំឆ្នាំងដាក់ទឹកចូល ដាក់ម្សៅចាហួយចូល កូរចូលគ្នាតិចៗឲ្យរលាយសព្វល្អ ពុះហើយដាក់ស្ករសចូល កូរចូលគ្នាឲ្យសព្វ ហើយដាក់អំបិលចូល កូរចូលគ្នា រួចដាក់ខ្ទិះដូងចូល កូរចូលគ្នាឲ្យសព្វល្អ ពុះហើយលើកចេញ
២.រួចរាល់ហើយយកចាន ប្រអប់ កូនពែង ឬពុម្ព (តាមចំណូលចិត្ត) សម្រាប់ចាក់ចាហួយ យកពោតដាក់ចូល ហើយដួសទឹកចាហួយដាក់ចូល ទុកឲ្យត្រជាក់ជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ