ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ញាំុបង្គាជាមួយម្រះ !!

13-Mar-2019 11:41 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

+ម្រះ-បង្គា-សាច់ជ្រូក​(សាច់ស្មា)ស្លឹក​ឃិនឆាយ-ខ្ទឹមស-ខ្ទឹម​ក្រហម-សណ្ដែកដី​លីង

+ទឹកត្រី-ស្ករស-និង​ម្សៅស៊ុប

វិធីធ្វើ៖

-ចំពោះ​វិធី​ចម្អិន​វិញ ដំបូង​ត្រូវ​ធ្វើ​ទឹកត្រី​កោះកុង​ដោយ​យក​ខ្ទឹម​ស​បុក​ជាមួយ​ម្ទេស​រួច​ បន្ថែម​ស្ករស ម្សៅស៊ុប ទឹក​ក្រូច​ឆ្មារ និង​ទឹកត្រី​ចូល។

-ប្រសិន​បើ​ចង់​ឲ្យ​ទឹក​ត្រី​នេះ​ខាប់​ ត្រូវ​ដាក់ខ្ទឹម​ស​ឲ្យច្រើន។

-ម្រះ​ត្រូវ​លាង​រួច​ពុះ​បណ្ដោយ​ជា​ពីរ សឹម​ហាន់ជា​សរសៃ​ស្ដើង​ដូច​ក្នុង​រូបភាព។ ដើម្បី​កាត់​បន្ថយ​ជាតិ​ល្វីង​របស់​វា ​ត្រូវ​យក​ចំណិត​ម្រះ​ទៅ​ច្របាច់​​អំបិល​​ទុក​ប្រមាណ​ ១៥ ​នាទី​សឹម​លាង​ទឹក​ចេញ។ ខ្ទឹមស និង​ខ្ទឹម​ក្រហម​​ត្រូវ​ហាន់​ជា​បន្ទះ​ស្ដើងៗ​។

-បង្គា​ស្រស់​ត្រូវ​ស្រុស​មួយ​ភ្លែត​រួច​បក​សម្បក។

-សាច់​ជ្រូក​ត្រូវ​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ​រួច​ដាក់​លើ​ខ្ទះ​​ឆា​ជាមួយ​ប្រេង និង​សណ្ដែក​ដី។ម្រះ​ ​បង្គា​សាច់ជ្រូក​ចិញ្ច្រាំ ស្លឹក​ឃិនឆាយ ខ្ទឹមស និង​ខ្ទឹមក្រហម​ត្រូវ​យក​ទៅ​ច្របល់​ចូល​គ្នា​ក្នុង​ចាន​គោម ​រួច​សឹម​ស្រោច​ទឹកត្រី​កោះកុង រោយ​​ម្សៅស៊ុប និង​ដាក់​សណ្ដែកដី​បុក​ ហើយ​បន្ត​ច្របល់​​រហូត​ដល់​ចូល​ជាតិ​សព្វ​សាច់​ជាការ​ស្រេច៕

Credit:khmercooking