ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ងាយៗ! រូបមន្តធ្វើប៊័រលាបលើនំប៉័ង!

14-Mar-2019 09:16 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖ពងមាន់យកតែផ្នែកក្រហម៥គ្រាប់ប្រេងឆា១គីឡូ (ប្រសិនចង់ខាប់ កន្លះគីឡូ)អំបិល១ចុងស្លាបព្រាបាយស្ករស១កែវខ្លីផឹកទឹកប្រដាប់វាយពងទា+វិធីធ្វើ៖យកអំបិល និងស្ករសលាយច្របល់ចូលគ្នាយកចានជ្រៅ១មក និងប្រដាប់វាយពងទាដួសប្រេង ឆា១ស្លាបព្រាបាយដាក់ក្នុងចានរួចដួសផ្នែកក្រហមពងមាន់១ស្លាបព្រដែររួចដាក់ស្ករដែលលាយអំបិលរួចនោះកន្លះស្លាបព្រាបាយមកវាយក្រឡុកកូរទៅឆ្វេងទៅស្តាំ រហូតដល់វាឡើងខាប់រួចយកប្រដាប់ក្រឡុបបុកវាបន្ថែមពីលើចុះក្រោមទៀតទាល់តែខាប់ទៀត ទើបដួសបន្ថែមប្រេងឆា១ស្លាបព្រាបាយដាក់ចូល ដាក់ផ្នែកក្រហមនៃពងមាន់ដាក់ចូលដាក់ស្ករលាយអំបិលស្រេចនោះកន្លះស្លាបព្រាចូលទៀត រួចវាយដូចរៀបរាប់ខាងលើដដែលៗរហូតដល់អស់ប្រេងឆា ពងមាន់ និងស្ករលាយអំបិលរលីង។រក្សាទុកក្រៅទូរទឹកកកបាន២សប្តាហ៍ដោយមិនខូច ប្រសិនបើដាក់ក្នុងទូរទឹកកកវានឹងរលាយរាវដូចជាប្រេងឆាវិញមិនអាចប្រើបានទៀតទេ។

សម្រួលអត្ថបទដោយ៖ខ្ទឹមស