វិជ្ជាមេផ្ទះ
រូបភាព
ម្ហូបថ្ងៃនេះបុកកំពឹសសណ្តែកគួរ
ជួយ share បន្តផងដើម្បីបានភ្លក់មុនម្ហូបដ៏ឆ្ងាញ់ពិសានេះទាំងអស់គ្នា
++គ្រឿងផ្សំមាន៖
-ប្រហុកអាំង(យកតែប្រហុកសាច់)
-កំពឹស ក្តឹបអំពិល សណ្តែកគួរ សណ្តែកដី ខ្ទឹមក្រហម
ខ្ទឹមស ម្ទេស ស្ករស ម្សៅខ្នរ។
+បន្លែផ្ទាប់មាន៖
-ម្អម ជីវែង ជីនាងវង ជីម្លូរ ត្រប់ ត្រសក់ គល់ខ្ទឹម ពពាយ។
+របៀបធ្វើ៖
-ដំបូងលាងកំពឹសឲស្អាតបានច្រើនទឹករួចដាក់វាក្នុងកញ្ចែងឲ្យស្រស់ទឹកល្អសិនដើម្បីកុំឲ្យឆ្អាប
-ហើយប្រហុកអាំងវានឹងស្លឹកចេកឲ្យឈ្ងុយ
-បន្ទាប់មកបុក ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ម្សៅខ្នរ ស្ករសដាក់គ្រឿងឲចាស់បន្តិចទៅ (ជាពិសេសខ្ទឹម និងម្ទេសជួយកាត់ឆ្អាប)
-បន្ទាប់មកចាំដាក់ប្រហុក ក្តឹបអំពិលចូលក្រោយ (ធ្វើបែបនេះបានបុកកំពឹសមិនខ្មៅ)
បន្ទាប់ភ្លក់រស់ជាតិល្មមចាំដាក់សណ្តែកគួរក្រឡុកចូលតែកុំបុកឲបែកខ្លាំងពេកត្រឹមតែទក់ៗបានហើយ
-បន្ទាប់ចុងក្រោយក្រឡុកកំពឹសចូលតែកុំបុកវាគ្រាន់យកស្លាបព្រា
ត្រលប់ទៅមកបានហើយ បន្ទាប់រោយសណ្តែកដីជាការស្រេច
-បន្លែអាចបន្ថែមតាមការចូលចិត្តទៀតបានតែកុំចោលម្អម ឲ្យសោះដូចក្នុងរូបអញ្ចឹង (រស់ជាតិហាមប្រៃ)
*បញ្ជាក់កំពិសត្រូវប្រាកដថាលាងច្រើនដងឲ្យស្អាតហើយ និងស្រស់ទឹកគ្មានទឹកមួយដំណក់បានវាមិនឆ្អាប តែបើមានទូទឹកកកអាចក្លាស់សេចោលសិនទៅហើយយកពេលមកផ្សំគ្រឿងសិនក៏បាន។តែបើបងប្អូនមិនចេះញ៉ាំឆៅ អាចស្រុះទឹកក្តៅបន្តិចក៏បាន៕
ប្រភព៖ ដារីយ៉ា ស្រលាញ់សន្តិភាព