វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
+គ្រឿងផ្សំ៖-ត្រីកញ្ចុះ ឬ ត្រីចង្វា ធ្វើស្អាត ២ខាំ -កំពឹស ១ខាំ ធ្វើស្អាត-ដើមចេក ខ្ចីៗ ៣ខាំ ចិតចង្វាមូល
-រំដេង បន្តិច ដំអោយបែក-ខ្ទឹមស ២កំពឹស ដំអោយបែក-ប្រហុកសាច់ (តាមចំនូលចិត្ត)-ស្លឹកម្រះព្រៅ តាមចំនូលចិត្ត-ម្ទេស ប្លោកខៀវ ឬ ម្ទេសដៃនាង ១-២ផ្លែ ពុះយកបណ្តូរគ្រាប់ចេញ -អំបិល កន្លះស្លាបព្រាកាហ្វេ
-ម្ជូរ (ផ្លែពង្រ , ម្ជូរផ្លែទ្រឡឹងទឹង ឬ ក្រសាំង …………..)+របៀបធ្វើ- ដាំទឹកអោយពុះ បង់ ខ្ទឹមស រំដេង ម្ជូរ នឹង ប្រហុកចូល ចូល ទុកអោយពុះ សឹមដាក់ ត្រី ដើមចេក មួយរំពុះ រួចបង់ កំពឹស នឹង ម្ទេសប្លោក ចូលទុកអោយពុះ ភ្លក្សរសជាតិតាមចំនូលចិត្ត សឹមដាក់ស្លឹកម្រះព្រៅចូលជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស