វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ៖-បង្គាស្រស់ ៣ខាំ ហាន់ជាគ្រាប់ៗ-មឹកបំពង់ ៣ខាំ ហាន់ជាគ្រាប់ៗ-សាច់ជ្រូក ចិញ្រ្ចាំ ៣ខាំ-ផ្សិតខ្មៅ (ផ្សិតតុងកូវ) ២ខាំ កាត់ដើមវាចេញ យកតែក្បាល-ការ៉ុត ១ខាំ ហាន់ជាគ្រាប់ៗ-ទំពាំងកំប៉ុង ១ខាំ ហាន់ជាគ្រាប់ៗ-ខ្ញីចិញ្រ្ចាំ កន្លះខាំ-ស្លឹកខ្ទឹមកាត់ខ្លីៗ-អំបិល ១ចុងស្លាបព្រាកាហ្វេ-ម្រេចម៉ដ្ធ ១ស្លាបព្រាកាហ្វេ
-ស្ករស ១ស្លាបព្រាបាយ-ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ-ប្រេងខ្យង ២ស្លាបព្រាបាយ-ប្រេងល្ងរ ១ស្លាបព្រាកាហ្វេ-ម្សៅឆា ២ស្លាបព្រាបាយ-សម្បកគាវព៌ណលឿង-ប្រេងឆា+របៀបធ្វើ៖-ដាំទឹកឲ្យពុះដាក់ស្រុះ បង្គារ មឹក ផ្សិតខ្មៅ ការ៉ុត និងទំពាំង ប្រហែលជា ២នាទី សឹមស្រង់វាយកទៅដាក់ក្នុងទឹកត្រជាក់វិញ រួចពូតទឹកចេញឲ្យអស់ ចាក់ចូលចានជាមួយ សាច់ជ្រូក ខ្ញី និង ស្លឹកខ្ទឹម ។
ផ្សំរស់ជាតិដោយ អំបិល ស្ករ ម្រេច ម្សៅស៊ុប ប្រេងខ្យង ប្រេងល្ងរ និងម្សៅឆាច្របល់ចូលគ្នាអោយសព្វ រួចយកសម្បកគាវមកខ្ចប់។-យកស្លឹកចេក ឬក្រដាសទ្រាប់នំ លាបប្រេងឆាបន្តិច តំរៀបលើចានចំហុយ រួចយកសៀវម៉ៃតំរៀបពីលើ។
ដាំទឹកឲ្យពុះ រួចដាក់សៀវម៉ៃចំហុយរហូតដល់ឆ្អិន ទទួលទានសៀវម៉ៃជាមួយទឹកស៊ុប ទឹកស៊ីអ៊ីវ សរសៃខ្ញី និងទឹកសៀងផ្អែម ឬទឹកម្ទេស តាមចំណូលចិត្ត។សម្រួលអត្ថបទដោយ៖ខ្ទឹមស