វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖
-អន្ទង់៣០០ក្រាម(ឆ្បូតយករំអិលចេញជាមួយនឹងចម្បើងឬអង្កាម រួចកាត់ប្រហែល២ថ្នាំងដៃ)
-ត្រយូងចេក១(ចិតដូចស្ងោរ)
-គល់ស្លឹកគ្រៃ២ដើម(ហាន់បញ្ឆិត ២ថ្នាំងដៃស្តើងៗ)
-រំដេង ៤ចំណិត (ហាន់ស្តើង)
-ស្លឹកក្រូចសើច ៣សន្លឹក
-ខ្ញី៣ចំណិត (ហាន់ស្តើង)
-បង្គាយាយហ៊ឺ ៥០ក្រាម
-ទឹកដោះគោឆៅ ១កំប៉ុង (កំប៉ុងដែកខ្លី)
-ទឹកកកដុំ ៥០០ក្រាម(ដំឲ្យម៉ត់)
-ជីវ៉ាន់ស៊ុយ
-ជីរណា
-ក្រូចឆ្មា
-ភ្លៅកង្កែប ១០០ក្រាម (កាត់៣ថ្នាំងដៃ)
-ខ្ទឹមស(ចិញ្រ្ចាំ), ប៊ីចេង, ទឹកត្រី, អំបិល, ស្ករស
-ប្រេងឆា
វិធីធ្វើ៖
១.ជាដំបូងដាក់ឆ្នាំងហើយដាក់ប្រេងឆាឲ្យក្តៅ និងខ្ទឹមសលីងឲ្យឆ្ងុយ បន្ទាប់មកដាក់គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ញី ត្រយូងចេក និងបង្គាយាយហ៊ឺ ហើយច្រលូកឲ្យសព្វទុកឲ្យឆ្អិន។
២.បន្ទាប់ពីគ្រឿងទាំងអស់ឆ្អិន សូមដាក់ទឹកកកចូល ហើយត្រូវរង់ចាំឲ្យទឹកដែលចេញពីទឹកកកពុះ។ បន្ទាប់ពីពុះហើយដាក់ ប៊ីចេង ស្ករស អំបិល និងទឹកត្រី ហើយភ្លក់មើលឲ្យល្មមតាម ចំណងចំណូលចិត្ត
៣.បន្ទាប់ពីដាក់គ្រឿងហើយ សូមចាប់ផ្តើមដាក់អន្ទង់ចូលបន្តទៀត រូចរង់ចាំមួយរំពុះ ទើបដាក់ចុះពីចង្រា្កន។
៤.ពេលដាក់ចុះពីចង្ក្រាន ចាក់ទឹកដោះគោចូល ភ្លៅកង្កែក និងជីវ៉ាន់ស៊ុយចូលព្រមគ្នា។
បញ្ជាក់៖ ក្រូចឆ្មា និងជីរណា ដាក់ពេលដួសដាក់ចាន៕