ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើជ្រក់ផ្កាខាត់ណា ស្រួយៗ!

16-Mar-2019 01:30 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖-ការ៉ុតពីរម៉ើម, ផ្កាខាត់ណាមួយទង, ម្ទេសទុំមួយចំនួន , ខ្ទឹមក្រហមមួយចំនួន , ខ្ទឹមស បីកំពឹស, ត្រសក់ផ្អឬត្រសក់ស្រូវខ្ចី មួយផ្លែ ។+វិធីធ្វើ៖- សំអាតផ្កាខាត់ណា ហើយចិតវាជាចំនិតតូចៗ។ សំអាតការ៉ុតហើយចិតជាបន្ទះក្រាស់ៗទទឹងម៉ើម (មុននឹងចិតគឺឆ្លាក់វាអោយចេញជារាងផ្កា) ។ ចិតខ្ទឹមសជាបន្ទះស្តើងៗបណ្តោយម៉ើម។ កាត់ទទឹងខ្ទឹមក្រហមជាពីរកំណាត់ក្នុងមួយម៉ើម។ ចិតត្រសក់ផ្អឬត្រសក់ស្រូវដូចចិតការ៉ុតដែរ ទុកសំបករបស់វាខ្លះដើម្បីអោយឃើញព័ណ៌ខៀវស្អាត ឆ្កឹះគ្រាប់វាចេញអោយអស់។– យកអំបិលម៉ត់មួយស្លាបព្រាសម្ល មកក្រឡុកជាមួយបន្លែ៣មុខដែលយើងបានចិតទុកខាងលើចូលគ្នា(ត្រសក់-ផ្កាខាត់ណា-ការ៉ុត)។ ​ទុកផ្អាប់ចោល៣០នាទី។យើងចាក់ទឹកដែលជោរចេញពីការផ្អាប់ខាងលើចោលអោយអស់ហើយយកទៅលាងទឹកអោយស្អាត។យកវាទៅសម្រស់អោយស្ងួតទឹកឬដាក់ហាលដោយ​ កញ្ច្រែងក្នុងម្លប់ចំនួន ២០នាទី។ -បន្ទាប់ចាក់បន្លែខាងលើចូលទៅក្នុងដបកែវថ្លាដែលលាងទុកជាមុនអៅយបានស្អាត។ ការដាក់បន្លែក្នុងកែវត្រូវចេះរៀបវាអោយបានស្អាត ដោយដាក់ការ៉ុតនៅខាងក្រៅហើយត្រសក់នឹងផ្កាស្ពៃនៅខាងក្នុងឆ្លាស់គ្នាជាមួយម្ទេស ខ្ទឹមក្រហម ខ្ទឹមស ដើម្បីមើលពីកែវឃើញសោភ័ណភាពស្អាតគួរអោយចង់ញ៉ាំ។- លាយទឹក : ប្រើស្កសមួយកាតូច។ ទឹកខ្មេះ(៥%)២កាតូចនិងទឹក២កាតូច ។ កូរល្បាយនេះចូលគ្នាអោយបានសព្វលុះត្រាតែស្ករលាយអស់ បន្ទាប់មកចាក់ល្បាយទឹកស្កចូលក្នុងកែវអោយបានលិចបន្លែក្នុងកែវ។ បិទគំរបកែវអោយជិតល្អ ទុករយៈពេល២យប់២ថ្ងៃ គឺញ៉ាំបាន។ អ្នកខ្លះទុក៣យប់ដើម្បីអោយបាត់ខ្លិនឈួលរបស់បន្លែ។សម្រួលអត្ថបទដោយ៖ខ្ទឹមស