ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រូបមន្តធម្មជាតិព្យាបាលដើរមិនរួចដោយសារប្រេះឆ្អឹង ឬឈឺសន្លាក់រ៉ាំរ៉ៃ

18-Mar-2019 11:54 AM

រូបភាព


ដោយ: Uddam

ស្ត្រីជនជាតិថៃមួយរូបឈ្មោះ ម៉ុង និយាយថា ម្តាយគាត់ឈឺជើងត្រង់កន្លែងប្រេះឆ្អឹង និងឈឺសន្លាក់ មិនអាចដើររួចទេ ប៉ុន្តែគាត់បានសាកល្បងវិធីបុរាណមួយ ស្រាប់តែជើងម្តាយចំណាស់ ៦០ ប្លាយអាចដើរឡើងវិញបាន។

គាត់និយាយថា ទឹកស្លឹកគ្រៃអាចជួយបន្ថយការរលាក និងឈឺចាប់យ៉ាងពូកែ។ គាត់បានអនុវត្តសម្រាប់ព្យាបាលជើងម្តាយរបស់គាត់ ដោយយកស្លឹកគ្រៃដាំឱ្យពុះ រួចឱ្យម្តាយត្រាំជើងដែលប្រេះ និងឈឺសន្លាក់នោះក្នុងទឹកស្លឹកគ្រៃនោះ។

បន្ទាប់ពីអនុវត្តតាមវិធីនេះអស់មួយឆ្នាំមកនោះ ជើងម្តាយគាត់ក៏អាចដើរឡើងវិញបាន ហើយឈឺសន្លាក់ទាំងឡាយក៏បាត់អស់រលីងដែរ។

គាត់ថា គ្មានផ្នែកវិទ្យាសាស្ត្រណាបញ្ជាក់ថាវាអាចព្យាបាលឆ្អឹងប្រេះឬបាក់ ឬព្យាបាលសន្លាក់ទេ ប៉ុន្តែម្តាយគាត់បានសាកល្បង និងឃើញមានប្រសិទ្ធភាពពិតមែន។

ត្រូវត្រាំជើងក្នុងទឹកស្លឹកគ្រៃដាំពុះ (ទុកឱ្យត្រជាក់សិន) មួយថ្ងៃពីរដង ដោយចាក់វាចូលក្នុងចានដែកមួយទុកត្រាំ ត្រាំប្រហែលជាកន្លះម៉ោង។ រីឯបរិមាណស្លឹកគ្រៃ និងទឹកគឺដាក់តាមចំណង់ចំណូលចិត្ត៕


អត្ថបទដកស្រង់៖ khmeread
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។