ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កម្ចាត់សត្វល្អិត

វិធីការពារ​ និង​កំចាត់ដង្កូវហ្វូង

18-Mar-2019 01:59 PM

រូបភាព


ដោយ: Uddam

+វិធីការពារ​ និង​ កំចាត់
-ត្រូវធ្វើថ្នាលសំណាប អោយឆ្ងាយពីគេ ពិសេសឆ្ងាយពីស្រែដែលមានដង្កូវនេះរាតត្បាត
-ត្រូវរៀបចំដីអោយល្អ អស់ស្មៅ និង​ បោចស្មៅក្នុងស្រែ​ និង ថ្នាលអោយស្អាត-ក្រោយពេលច្រូតកាត់រួច ត្រូវភ្ជួរដីហាលថ្ងៃចោល អោយងាប់ពងដង្កូវដែលក្រាំងក្នុងដី (ធ្វើលើស្រែដែលឆ្លាប់មានដង្កូវបំផ្លាញ)
-ព្រលែងទាអោយចូលក្នុងស្រែដើម្បីស៊ីដង្កូវ
-ជីកចង្អូរជុំវិញស្រែ ទំហំ៣តឹក​រួចរោយផេះ-ពន្លិចទឹកក្នុងស្រែដែលមានដង្កូវបំផ្លាញ រួចកៀរដោយស្បៃរអូសត្រី ប្រមូលយកដង្កូវកំចាត់ចោល
-ប្រើឧបករណ៌ចាប់ រឺ ទាក់យកមេអំបៅដង្កូវនេះ រួចសំលាប់ចោល កុំអោយបង្កើតពងដង្កូវទាន់-អាចប្រើប្រាស់ថ្នាំពុលកសិកម្មបានតែប្រសិទ្ធិភាពខ្លី(ថ្នាំអាស្សូឌ្រីន៖ ក្នុងកំរិតទឹក ៤០០ទៅ ៦០០ លីត លាយថ្នាំ១លីត)
-ប្រើនៅពេលល្ងាច រឺពេលមេឃត្រជាក់ជាពេលវេលាល្អ ព្រោះពេលក្តៅវាអត់ចេញពីក្នុងដីមកទេ ពេលមេឃត្រជាក់ទើបចេញ*ចំណាំៈ​ ​ការកំចាត់ដង្កូវហ្វូងមិនអាចធ្វើតែឯងបានទេត្រូវមានការសហការគ្នាជាមួយអ្នកស្រែជាប់គ្នាឬ ស្រែដែលមានដង្កូវបំផ្លាញដូចៗគ្នា ព្រោះកាលណាយើងធើ្វតែឯង ដង្កូវឬមេអំបៅពីស្រែផ្សេងនិងឆ្លងមកវិញដដែលសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត