ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

សម្ល​ជីឆាយ​ស្លឹកងប់​ ដោយ​ប្រើ​ទឹកស៊ុប​ផ្លែឈើ ​ជំនួស​ស្ករស!!

18-Mar-2019 10:52 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖
-សាច់ជ្រូក​ជាប់​ខ្លាញ់​តិចៗ


-បង្គាក្រៀម
-ស្លឹកងប់
-ជីឆាយ
-ខ្ទឹមស


-ផ្លែប៉ោម
-ផ្លែសារី
-ឆៃថាវ
-អំបិល ទឹកត្រី និង​ម្សៅស៊ុប។

វិធីធ្វើ៖
1-ដំបូង​យើង​ត្រូវ​ដាំ​ទឹក​ឲ្យ​ពុះ រួច​បង់​បង្គាក្រៀម ចំណិត​ផ្លែប៉ោម ផ្លែសារី និង​ឆៃថាវ ដើម្បី​ធ្វើ​ជា​ទឹកស៊ុប។
2-ទឹកស៊ុប​នោះ​ត្រូវ​ទុក​ឲ្យ​ពុះ​ជាប់​ល្បាក់​១០​នាទី មុន​នឹង​ស្រង់​ចំណិត​ផ្លែប៉ោម ផ្លែសារី និង​ឆៃថាវ​ចេញ។


3-បន្ទាប់មក ​សាច់ជ្រូក​ត្រូវ​ចិញ្ច្រាំ​ជាមួយ​ខ្ទឹមស​ឲ្យ​ម៉ដ្ឋ​ល្អ ហើយ​យក​វា​ទៅ​បង់​ចូល​ទឹកស៊ុប​ប្រមាណ​ជា​១​នាទី មុន​នឹង​បង់​ស្លឹកងប់ ព្រម​ទាំង​ជីឆាយ រួច​បិទ​ភ្លើង​ចង្ក្រាន ហើយ​ដួស​ដាក់​ចាន​សម្ល​នោះ​ជា​ការ​ស្រេច៕