កសិកម្ម
រូបភាព
+ការរៀបចំដី៖-ភ្ជួរដីអោយបានយ៉ាងហោចណាស់ពី 2-3ដងមុននឹងធ្វើការដាំដុះដំណាំសណ្ដែកកួរ ឬសណ្ដែកទ្រើង
-ត្រូវភ្ជួរដីអោយបានជម្រៅចាប់ពី 25-30ស.ម.
-រួចហាលទុកចោលរយៈពេលចាប់ពី7-10 ថ្ងៃ។
+ការលើករង៖-ទទឹងរបស់រង 80-100 ស.ម. និងបណ្ដោយតាមលទ្ធភាពដី ចន្លោះរវាងរងគឺ 40-50 ស.ម.
-កម្ពស់រង: រដូវវស្សាគួរលើករងកម្ពស់ 20-30 ស.ម. និងរដូវប្រាំងគួរលើករងកម្ពស់15-20 ស.ម.
-ចន្លោះជួរ ត្រូវមានចន្លោះចាប់ពី 70-80 ស.ម. និង ចន្លោះគុម្ពចាប់ពី 40-50 ស.ម.
+ការដោតទ្រើង
-យកឫស្សីប្រវែង 2-2.50 ម៉ែត្រ ដោតឈមមុខគ្នា នៅពេលកូនសណ្ដែកមានស្លឹក4-5សន្លឹក ដែលមានកម្ពស់ចាប់ពី15-20 ស.ម.
-ក្រោយពេលដាំបាន 20-25 ថ្ងៃត្រូវរុំវាអោយជាប់នឹងទ្រើងឫស្សី។
+ចំណាំៈ
-បន្ទាប់ពីដាក់ជីហើយត្រូវស្រោចទឹកអោយជោក។
-អាចប្រមូលផលបានចាប់ពីសណ្ដែកអាយុបាន 30 ថ្ងៃឡើងទៅ អាស្រ័យទៅតាមពូជ
-អាចប្រមូលផលបានចាប់ពី 15-18 ដងក្នុងមួយរដូវការដាំដុះ
-ទិន្នផលគិតជាមធ្យមប្រហែលពី 20-30 តោន ក្នុងផ្ទៃដីមួយហិកតា៕