ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើនំអន្សមចេក ឆ្ងាញ់ៗ!

21-Mar-2019 08:58 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖-ចេក ១៦-១៨ផ្លែ (១ផ្លែ កាត់ពុះជា ២ ឬ៣ តាមទំហំចេក)-អង្ករដំណើប ២កូនចាន-សណ្តែកខ្មៅ កន្លះកូនចាន (ត្រាំទុកចោល ១យប់) ដាក់ ឬមិនដាក់ក៏បាន-ខ្ទិះដូង ៧៥០មីលីលីត្រ-ស្ករស ១កូនចានកន្លះ-អំបិល ២ស្លាបព្រាកាហ្វេ-ស្លឹកតើយ ៣-៤សន្លឹក-ស្លឹកចេក និងខ្សែ សម្រាប់វេចនំ+វិធីធ្វើ៖-យកអង្ករដំណើបលាងទឹកឲ្យស្អាត ២-៣ដង រួចយកទៅដាក់ចំហុយរយៈពេល ៤ម៉ោង។ -ដាក់ខ្ទិះដូង អំបិល និងស្លឹកតើយចូលខ្ទះ កូរចូលគ្នាឲ្យសព្វ ទុកមួយរំពុះ រួចដាក់អង្ករដំណើបចូល កូរ ចូលគ្នាឲ្យសព្វរយៈពេល ៥-៦នាទី ហើយដាក់ស្ករសចូល ច្របល់ចូលគ្នាឲ្យសព្វល្អ រួចដួសទុកមួយឡែក-រៀបចំវេចនំ យកស្លឹកចេកដាក់រៀបសណ្តែកខ្មៅ អង្ករដំណើបដែលលាយហើយ និងចេក រួចវេច ហើយយកទៅដាក់ចំហុយរយៈពេល ១ម៉ោង ៤៥នាទី ទៅ ២ម៉ោង (តាមទំហំនំ) រួចជាការស្រេច។

សម្រួលអត្ថបទដោយ៖ខ្ទឹមស