ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធី បុកម្ជូរក្រសាំង!

21-Mar-2019 09:58 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ៖- ក្រសាំង ២ ផ្លែ- ប្រហុក ១ ស្លាបព្រាបាយ ចិញ្ច្រាំឲ្យម៉ត់- ម្ទេសទុំ ដាក់តាមចំណូលចិត្ត- ខ្ទឹមសរ ២ កំពឹស- ប៊ីចេង ១ ចុងស្លាបព្រាកាហ្វេ- អំបិល ១ ចុងស្លាបព្រាកាហ្វេ

+របៀបធ្វើ៖-យកប្រហុកចញ្ច្រាំ ខ្ចប់ស្លឹក (ស្លឹកចេក ឬ ស្លឹកឈើផ្សេងៗ) ដុតអោយឆ្អិន។- លីងម្ទេសទុំ និង ខ្ទឹមសឲ្យឆ្អិនល្អ បន្ទាប់មកដាក់ចូលក្នុងត្បាល់ បុកឲ្យម៉ត់ ដាក់សាច់ក្រសាំង ប៊ីចេង និង អំបិលចូល រួចបុកម្តងទៀត-ចុងក្រោយដាក់ប្រហុកដែលបានដុត ហើយបុកលាយបញ្ជូលគ្នាឲ្យសពល្អជាកាស្រេច។

+បញ្ជាក់៖យើងអាចញ៉ាំជាមួយអន្លក់ ដូចជាទំពាំងស្ងោ ត្រប់ ត្រសក់ ស្ពៃក្តោប ត្រកួន និងបន្លែជាច្រើន។

សម្រួលអត្ថបទ៖ខ្ទឹមស