ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

លាយរបស់ទាំងពីរមុខនេះ ជំងឺកាចសាហាវគឺមិនហ៊ាននៅក្បែរទេ!

21-Mar-2019 10:30 AM

រូបភាព


ដោយ: Uddam

លាយរបស់ទាំងពីរមុខនេះ ជំងឺកាចសាហាវគឺមិនហ៊ាននៅក្បែរទេ។
រុក្ខជាតិទាំងពីរមុខនោះគឺ ម្រុំ និងខ្ញី ។ ម្រុំនិងខ្ញី ត្រូវបានគេប្រើប្រឆាំងនឹងជំងឺជាច្រើន និងងាយទទួលបានផល។

taprum_2015316015829gung-tri-mun-1_largeវិធីធ្វើរូបមន្តលាយគ្រឿងទាំងពីរ៖
គ្រឿងផ្សំ៖ ខ្ញីស្រស់ ៨៥ ក្រាម ស្លឹកម្រុំ ១0 សន្លឹក  ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ទឹកឆ្អិន ៤ កែវ (មួយកែវចំណុះ ២០០ មិល្លីត្រ)។

babygingerwithnozzle-16dster

P7150050
វិធីធ្វើ និងប្រើប្រាស់៖ លាងខ្ញីឱ្យស្អាត កាត់វាជាចំណិតៗ។ ដាំវានៅក្នុងទឹក ៤ កែវរយៈពេល ១០ នាទី។ បិទភ្លើង ហើយដាក់ស្លឹកម្រុំចូលដែរ រួចទុកចោល ៥ នាទី។ ប្រសិនបើអ្នកចង់បន្ថែមជាតិផ្អែម ដាក់ទឹកឃ្មុំចូល។ ពិសារៀងរាល់ព្រឹក ក៏ដូចជាមុនពេលចូលគេង។

Ginger-And-Moringa

* អត្ថប្រយោជន៍ម្រុំ និងខ្ញីរួមបញ្ចូលគ្នា៖
– បំបាត់រលាកសន្លាក់ឆ្អឹង
– បញ្ចុះកម្រិតកូឡេស្ដេរ៉ុល

ada-cha
– បំបាត់ឈឺក្បាល
– បង្ការដំបៅក្រពះ និងល្អសម្រាប់អ្នកដំបៅក្រពះ
– ការពារថ្លើមមិនឱ្យខូច

Image may contain: drink
– បំបាត់ស្លេកស្លាំង
– បំបាត់ហត់ អស់កម្លាំងល្ហិតល្ហៃពេលធ្វើដំណើរផ្លូវវែងឆ្ងាយ

Image may contain: drink and coffee cup-បន្ធូរបន្ថយការក្អួតគ្រប់អ្នកជំងឺមហារីក
-បំបាត់វិលមុខសម្រាប់ស្ដ្រីមានគភ៌។

Image may contain: drink

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។